ប្រជាជនអូស្ត្រាលី មកពីគ្រប់និន្នាការនយោបាយ បានជួបជុំគ្នា នៅក្នុងហាងផឹកស៊ី នាទីក្រុងស៊ីដនី នាថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) ដើម្បីមើលលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
លោក Carl Musolino ជាអ្នករស់នៅទីក្រុងស៊ីដនី បាននិយាយថា សហរដ្ឋអាមេរិក គឺ «មានភាពស្មុគស្មាញជាង» បើប្រៀបធៀបទៅនឹងនយោបាយអូស្ត្រាលី ហើយ «ត្រឹមតែល្អមើលប៉ុណ្ណោះ» ខណៈពេលដែលពលរដ្ឋអាមេរិកឈ្មោះ Laura Connell បាននិយាយថា នាងមានអារម្មណ៍ «អន្ទះអន្ទែងណាស់»។
ការប្រកួតប្រជែងគ្នា រវាងលោកស្រី Kamala Harris របស់គណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ខាងគណបក្សសាធារណៈរដ្ឋ ត្រូវបានគេរំពឹងថា នឹងនៅមានភាពតានតឹង គិតត្រឹមថ្ងៃអង្គារ តែថ្ងៃពុធនេះ ជ័យជម្នះត្រូវបានដឹងថា អាចជារបស់លោក Trump៕