នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu និងភរិយារបស់លោក គឺលោកស្រី Sara អបអរសាទរលោក Donald Trump និងភរិយា គឺលោកស្រី Melania ដែលអតីតប្រធានាធិបតីអាមេរិកអាចឈ្នះការបោះឆ្នោត។
នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស លោក Netanyahu បានរៀបរាប់ថា៖ «សូមអបអរសាទរចំពោះការវិលត្រឡប់មកវិញដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ»។
លោក បានបន្ថែមថា៖ «ការវិលត្រឡប់ជាប្រវត្តិសាស្ត្ររបស់អ្នកទៅកាន់សេតវិមានវិញ ផ្តល់នូវការចាប់ផ្តើមថ្មី សម្រាប់អាមេរិក និងការប្តេជ្ញាចិត្តដ៏មានឥទ្ធិពល ចំពោះសម្ព័ន្ធភាពដ៏អស្ចារ្យ រវាងអ៊ីស្រាអែល និងអាមេរិក។ នេះជាជ័យជម្នះដ៏ធំធេង!»៕


