រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងខិតខំកសាងភាពធន់ទប់ហានិភ័យកើតឡើងនៅខាង ក្រៅប្រទេស

2024/11/07 12:31:21 am        127

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពង្រីក និងពង្រឹងនូវភាពធន់ ដើម្បីទប់ទល់នូវហានិភ័យនានា ដែលកំពុងកើតឡើងនៅខាងក្រៅប្រទេស មានបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម ។

ក្នុងសិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានមាន ប្រសាសន៍ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាននៃការគិតគូរថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តដំណើរលើមាគ៌ាកំណើន ដោយត្រឡប់ជាបណ្តើរៗ ទៅកាន់គន្លងនៃកំណើនសក្តានុពល ក្នុងខណៈដែលស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរជាងមុន ។

ឯកឧត្តមបានលើកឡើងពីហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីកត្តាខាងក្រៅ ចម្បងៗ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងផលវិបាក ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ល។ ដែលកម្ពុជា ចាំបាច់ត្រូវតែខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ក៏ដូចជា បន្តកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា មានប្រសាសន៍ថា ក្នុងតួនាទីជាអ្នកតាមដាន និងជំរុញការអនុវត្តច្បាប់ សភាសូមចូលរួមគាំទ្រ និងលើកទឹក ចិត្តចំពោះការដាក់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមឱ្យកាន់តែមានភាពរឹងមាំនិងមានភាពឆ្លើយតបខ្ពស់ ដែលផ្តោតលើអាទិភាពចំនួន៦ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម បាបន្តថា បានបន្តថា សភាបានយកចិត្តទុកដាក់ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួចជាប់ជាប្រចាំ ហើយបានមើលឃើញ និងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងធ្វើការងារកែទម្រង់នេះ ដែលទទួលបានលទ្ធផល និងវឌ្ឍនភាពគួរជាទីពេញចិត្ត។ 

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា មានប្រសាសន៍ថា សិក្ខាសាលាសភា ដើម្បីស្វែងយល់ពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ។ 

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នឹងចូលរួមនៅក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងអង្គសិក្ខាសាលានាឱកាសនេះ ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះ ៕

អត្ថបទ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm