តារា​សម្ដែង​ និង​អ្នកដឹកនាំ​រឿង​ជនជាតិ​រុស្ស៊ី​បាន​មកដល់​ផែនដី ​ក្រោយ​ថត​ភាពយន្ត​ក្នុង​គន្លង​តារាវិថី​

2021/10/18 09:54:24 pm        103

រុស្ស៊ី៖ ​យានអវកាស Soyuz ដែល​ដឹក​អវកាសយានិក​ម្នាក់​ និង​ផលិតករ​ខ្សែភាពយន្ត​រុស្ស៊ី​ ២​នាក់​បាន​វិលត្រឡប់​មកកាន់​ភព​ផែនដី​វិញ បន្ទាប់ពី​ចាកចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។

​យានអវកាស​នេះ​បាន​ចុះចត​នៅ​លើ​តំបន់​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែល​ផ្ទុក​តារា​សម្ដែង​ជនជាតិ​រុស្ស៊ី​នាង Yulia Peresild និង​អ្នកដឹក​នាំ​រឿង​លោក Klim Shipenko ដែល​បាន​វិល​ត្រឡប់​មក​ភព​ផែនដី​វិញ ​បន្ទាប់ពី​ថត​ឈុត​ឆាក​សម្រាប់​ខ្សែភាពយន្ត​ដំបូង​របស់​ពិភពលោក​ក្នុង​គន្លង​គោចរ ជា​គម្រោង​ដែល​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​នឹង​ជួយ​សាង​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ក្នុង​វិស័យ​អវកាស​របស់​ប្រទេស​នេះ​។​ ​តារាភាពយន្តនាង Peresild និង​លោក Shipenko បាន​ហោះ​ចូល​គន្លង​គោចរ​ក្នុង​យានអវកាស Soyuz របស់​រុស្ស៊ី​កាលពី​ថ្ងៃទី​៥ ខែតុលាសម្រាប់​រយៈពេល ១២​ថ្ងៃ​នៅ​លើ​ស្ថានីយ​អវកាស​ដើម្បី​ថត​ផ្នែក​ខ្លះ​នៃ​ខ្សែភាពយន្ត​ដែល​មាន​ចំណងជើង​ថា ​“Challenge” ដែល​តួ​អង្គ​គ្រូពេទ្យ​ជំនាញ​វះកាត់​សម្ដែង​ដោយ​នាង Peresild ត្រូវ​ប្រញាប់​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ដើម្បី​ជួយសង្គ្រោះ​សមាជិក​អវកាសយានិក​ម្នាក់ ដែល​ត្រូវការ​ការវះកាត់​បន្ទាន់​នៅ​ក្នុង​គន្លង​តារាវិថី​នោះ​។​

​អ្នក​ទាំង​ពីរ​បាន​វិលត្រឡប់​មកកាន់​ភព​ផែនដី​វិញ​កាលពី​ថ្ងៃអាទិត្យ​ ជាមួយ​អវកាសយានិក​រុស្ស៊ី​ម្នាក់​ទៀត​គឺ​លោក Oleg Novitskiy ដែល​បាន​ចូលរួម​សម្ដែង​ជា​តួ​អង្គ​អវកាសយានិក​មាន​ជំងឺ​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm