លោក Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងកោតសរសើរអាណត្តិពុំធ្លាប់មានពីមុនមក

2024/11/07 12:33:15 am        161

 នៅថ្ងៃពុធនេះ លោក Donald Trump បានប្រកាសជ័យជំនះនៅការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ ដោយលោកនិយាយប្រាប់ក្រុមអ្នកគាំទ្រថា អាមេរិកបានផ្តល់ឲ្យពួកគេនូវអាណត្តិពុំធ្លាប់ដែលមានពីមុនមក ។

 ថ្លែងនៅក្នុងរដ្ឋ Florida មិនយូរប៉ុន្មានក្រោយការព្យាករណ៍ផ្តល់ជ័យជំនះដល់លោកនៅក្នុងរដ្ឋប្រទាញប្រទង់ Pennsylvania លោក Trumpបាននិយាយប្រាប់ហ្វូងមនុស្សសប្បាយរីករាយថា លោកនឹងប្រយុទ្ធដើម្បីពលរដ្ឋគ្រប់គ្នា ។

 លោក Trumpនិយាយថា ពួកយើងបានបង្កើតប្រវត្តិសាស្រ្តសម្រាប់ហេតុផលមួយនៅយប់នេះ ហើយហេតុផលនោះគឺពួកយើងបានយកឈ្នះឧបសគ្គដែលគ្មាននរណាម្នាក់គិតដល់។

លោកថា នេះគឺជាជ័យជំនះដ៏អស្ចារ្យមួយសម្រាប់ពលរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យពួកយើងធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត ។

មនុស្សសំខាន់ៗភាគច្រើននៅក្នុងជីវិតនយោបាយ និងជីវិតផ្ទាល់ខ្លួនរបស់លោក Trump បានចូលរួមជាមួយលោកលើវេទិកានៅទីក្រុង West Palm Beach ។

អតីតស្រ្តីទី ១ Melania Trump បានឈរជិតស្វាមីរបស់លោកស្រី ហើយនិងត្រូវបានចូលរួមដោយលោក Barron ដែលជាកូនប្រុសពៅរបស់អតីតប្រធានាធិបតីរូបនេះ ។ កូនច្បងរបស់លោក Trump លោក Don Jr, Eric, Ivanka និងលោក Tiffany ពួកគេទាំងអស់គ្នា បានចួលរួមជាមួយឪពុករបស់ពួកគេនៅលើវេទិកាផងដែរ ។

ស្របពេលមានការស្រែកពាក្យ “សហរដ្ឋអាមេរិក” និង “ពួកយើងស្រលាញ់អ្នក” លោក Trumpនិយាយថា អាមេរិកបានឲ្យផ្តល់ឲ្យពួកយើងនូវអាណត្តិពុំធ្លាប់ដែលមានពីមុនមក ។

លោកនិយាយដោយសំដៅលើតំណែងប្រធានាធិបតីគឺជាការងារសំខាន់បំផុតនៅលើពិភពលោកថា មនុស្សជាច្រើន បាននិយាយប្រាប់ខ្ញុំថា ព្រះបានប្រោសប្រទានជីវិតដល់ខ្ញុំដោយហេតុផលមួយ ហើយហេតុផលនោះ គឺសង្រ្គោះប្រទេសរបស់ពួកយើង និងធ្វើឲ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ ។

អតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ នៅត្រូវការអង្គបោះឆ្នោតប៉ុន្មានទៀតនៅក្នុងចំណោមអង្គបោះឆ្នោតចំនួន ២៧០ សម្រាប់ជ័យជំនះទាំងស្រុង ប៉ុន្តែវាទំនងដូចការសន្និដ្ឋានចៀសមិនរួចនោះទេនៅក្នុងដំណាក់កាលនេះ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm