រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងពិចារណាពីលទ្ធភាពនៃការដកកងទ័ព ចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
លោកបានប្រាប់សារព័ត៌មានទួរគីថា៖«ក្រោយការបោះឆ្នោត អាមេរិក អាចនឹងពិចារណាដកទ័ពចេញពីអ៊ីរ៉ាក់ និងស៊ីរី។ ពួកគេ [ជនជាតិអាមេរិក] មិនចង់ឲ្យយោធារបស់ពួកគេ មានវត្តមាននៅក្នុងតំបន់ដែលស្ថិតក្នុងដែនឥទ្ធិពលរបស់អ៊ីរ៉ង់នោះទេ។ ដរាបណាទាហានអាមេរិក ឈរជើងនៅទីនោះ។ ពួកគេនឹងត្រូវរងការវាយប្រហារ»។
លោក Fidan បាននិយាយថា សហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការដកទ័ពចេញពីតំបន់គ្រប់គ្រងដោយទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ នៅឆ្នាំ ២០២៥ និងពីតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់ នៅឆ្នាំ ២០២៦។
ប្រមុខការទូតទួរគីក៏បាននិយាយផងដែរថា អនាគតនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលបាន ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋឥស្លាម (ដែលត្រូវបានចាក់ថាខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៤ គឺស្ថិតក្នុងរបៀបវារៈ។ លោក Fidan បានកត់សម្គាល់ថា៖«ផែនការ គឺត្រូវផ្លាស់ប្តូរតំបន់នៃការទទួលខុសត្រូវរបស់ [ក្រុមចម្រុះនេះ] ទៅអាហ្វ្រិក»។

