សមាជិកសភាលោក Verkhovna Rada បាននិយាយនៅលើបណ្តា្កញ Telegram របស់ខ្លួន នៅថ្ងៃពុធនេះថា អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Alexander Syrsky កំពុងរៀបចំដកទ័ពអ៊ុយក្រែន ចេញពីតំបន់ឃើស (Kursk) ព្រំដែនរុស្ស៊ី។
សមាជិកសភា បានធ្វើការសន្និដ្ឋាននេះពីការបង្ហោះជាបន្តបន្ទាប់របស់លោក Syrsky នៅលើហ្វេសប៊ុក Facebook (ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ដែលគ្រប់គ្រងដោយ Meta Corporation ដែលត្រូវបានចាត់ទុកថា ជាក្រុមជ្រុលនិយមនៅក្នុងប្រទេសរុស្ស៊ី) ជាទីដែលលោក បានពិភាក្សាអំពីលទ្ធផលនៃការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនលើតំបន់ឃើស ហើយបានអះអាងថា បានបង្វែរកងកម្លាំងរុស្ស៊ី ពីតំបន់ជួរមុខផ្សេងទៀត។
លោកស្រី បាននិយាយថា លោក Syrsky បានធ្វើការអត្ថាធិប្បាយដែលបង្ហាញពីការដកកងទ័ពចេញពីតំបន់ឃើស ដោយសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនោះ កងកម្លាំងរបស់ទីក្រុងគីវ បានចាកចេញពីទឹកដីមួយចំនួន នៅក្នុងតំបន់ Donetsk និង Kharkov។
សមាជិកសភាអ៊ុយក្រែនរូបនេះ ក៏បានស្នើដល់លោក Syrskyថា លោកខ្លួនឯង គួរតែបន្តនៅក្នុងតំបន់ឃើស។ លោកស្រី បានសរសេរថា៖«យើងនឹងបានស្ងប់ចិត្តបន្តិច។
លោក Bezuglaya បានរិះគន់មេទ័ពអ៊ុយក្រែនជាយូរយារណាស់មកហើយ ចំពេលដែលទីក្រុងគីវ បានបរាជ័យនៅជួរមុខ និងមនុស្សជាច្រើន បានស្លាប់និងរងរបួស។

