ជនអន្តោប្រវេសន៍ ២នាក់ ស្លាប់ និង ២២៥នាក់ផ្សេងទៀត ត្រូវបានសង្រ្គោះនៅជិតប្រជុំកោះ Canary របស់អេស្ប៉ាញ

2024/11/06 06:10:17 pm        151

ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ និយាយកាលពីថ្ងៃអង្គារថា ពួកគេបានដឹកសាកសពជនអន្តោប្រវេសន៍ ២នាក់ ទៅកាន់កំពង់ផែ Naos ស្ថិតក្នុងទីក្រុង Arrecife ក្រោយពួកគេបានរកឃើញទូកអន្តោប្រវេសន៍នៅជិតកោះ Lanzarote ស្ថិតក្នុងប្រជុំកោះ Canary ។

ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោច ២២៥នាក់ ត្រូវបានជួយសង្រ្គោះចេញពីទូកជនអន្តោប្រវេសន៍ ៣គ្រឿងផ្សេងទៀត ហើយពួកគេមួយចំនួន ត្រូវបានបញ្ជូនឡើងរថយន្តក្រុងដឹកពួកគេទៅកាន់កោះផ្សេងទៀត ។

ប្រធានក្រុមប្រឹក្សាកោះ Lanzarote បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានបង្ខំចិត្តប្រើប្រាស់សំពត់តង់ដំឡើងនៅកំពង់ផែ ស្របពេលដែលកោះមួយនេះ បានទទួលជនអន្តោប្រវេសន៍ជាង ១.២០០នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ហើយនិងជំរុញឲ្យក្រុមអាជ្ញាធរផ្តល់មធ្យោបាយចាំបាច់ ដើម្បីផ្តល់ជំនួយសមស្របដល់ពួកគេ ។

សេវាកម្មសមុទ្រអេស្ប៉ាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃអាទិត្យ សាកសពមនុស្ស ៥នាក់ ត្រូវបានប្រទះឃើញអណ្តែតនៅក្នុងសមុទ្រ ក្រោយទូកពោងមួយគ្រឿងដែលពួកគេធ្វើដំណើរ បានអស់ខ្យល់នៅចម្ងាយប្រហែល ៩០គ.មពីកោះ Lanzarote របស់អេស្ប៉ាញ ។

អ្នកនាំពាក្យម្នាក់ និយាយថា យន្តហោះជួយសង្រ្គោះ បានប្រទះឃើញទូកពោង ២គ្រឿងធ្វើដំណើរឆ្ពៅទៅកាន់ប្រជុំកោះ Canary ហើយក្នុងនោះទូកមួយគ្រឿង បានអស់ខ្យល់ ។

 យន្តហោះជួយសង្រ្គោះ បានសង្រ្គោះ មនុស្ស ១៧នាក់ពីទូកមួយគ្រឿងនេះ ហើយនិងមនុស្ស ៨០នាក់ ពីទូកមួយគ្រឿងទៀត ប៉ុន្តែសាកសពមនុស្ស ៥នាក់ ត្រូវបានប្រទះឃើញ ។

 ទីភ្នាក់ងាររដ្ឋ EFE និយាយថា សេវាកម្មជួយសង្រ្គោះ បានជួយសង្រ្គោះមនុស្សទាំងអស់ជាង ១.៥០០នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ។

 ពួកគេបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោច ៤៨នាក់ បានស្លាប់ ពេលព្យាយាមទៅដល់ប្រជុំកោះ Canary នៅលើទូកមួយគ្រឿងដែលបានចាកចេញពីប្រទេសម៉ូរីតានី កាលពីរយៈពេល ៣សប្តាហ៍មុន ៕

អត្ថបទដែលទាក់ទង

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
2026/07/06 08:52:32 pm        1
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
2026/07/06 08:31:21 pm        1
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
2026/07/06 08:14:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ

2026/07/06 08:52:32 pm
​ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
2026/07/06 08:46:04 pm
​ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
2026/07/06 08:31:21 pm
​ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
2026/07/06 08:14:29 pm
​វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
2026/07/06 08:13:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am