មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់ជនរួមជាតិ​ទាំង​អស់​លាង​សម្អាត​ដៃ​ឲ្យ​បាន​ជាប់លាប់

2021/10/18 10:06:59 pm        599

ព្រៃវែង ៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានធ្វើការអំពាវនាវ​ដល់​បងប្អូនជនរួម ជាតិទាំងអស់គប្បីលាងសម្អាតដៃឲ្យបានគ្រប់ពេលវេលា និងជាប់លាប់បំផុត ខណៈដៃគឺជាធម្យោបាយ ចម្លងរបស់មេរោគគ្រប់ប្រភេទ ។ ប្រសិនបើគ្រប់គ្នា កង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងដែលធ្វើឲ្យមានជំងឺប៉ះពាល់ដល់សុខភាព បង្អាក់ការលូតលាស់របស់កុមារ និងប៉ះពាល់ដល់ អាយុជីវិតផងដែរ។

ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាពិភពលោកលាងសំអាតដៃ ក្រោមប្រធានបទ«អនាគតយើងស្ថិត នៅលើដៃរបស់យើង សូមចូលរួមលាងសំអាតដៃទាំងអស់គ្នា» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ នៅស្រុកពាមរក៍ខេត្តព្រៃវែង ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា បងប្អូន​ប្រជាពលរដ្ឋទាំងអស់គប្បី អនុវត្តសកម្មភាពលាងសម្អាតដៃនឹងសាប៊ូជាប្រចាំទាំងអស់គ្នា ដោយ​សារថា« ដៃរបស់យើង គឺជាអនាគតរបស់យើង» ហើយដៃនេះគឺជាប្រភពធំបំផុតនៃ​ការឆ្លងរីក​រាលដាលនូវមេរោគគ្រប់ប្រភេទ ជាពិសេសគឺ មេរោគកូវីដ១៩ផងដែរ ប្រសិនបើយើងគ្មាន​ការ​សម្អាតវាឲ្យបានត្រឹមត្រូវទេនោះ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា«កាលាងសម្អាតដៃនឹងសាប៊ូបានញឹកញាប់ជាប្រចាំ មុនពេល​បរិភោគ​ចំណីអាហារ និងក្រោយពេលបន្ទោបង់​ ជាសកម្មភាពសាមញ្ញងាយស្រួលអនុវត្ត ចំណាយ​ថវិកាតិច តែទទួលបានផលចំណេញច្រើន ជាពិសេសអាចកាត់បន្ថយហានិភ័យនៃការឆ្លង​មេរោគ​កូវីដ១៩ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលយ៉ាងធ្ងន់ធ្ងរ។ ការលាងសម្អាត ដៃពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩»។

ជាមួយគ្នានោះដែរ ឯកឧត្តមជ្រុន ថេរ៉ាវ៉ាត ក៏បានសម្តែងការរំពឹងទុកផងដែរថា ការប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងប្រតិបត្តិអនាម័យ តាមរយៈការសង់និងប្រើប្រាស់បង្គន់ ការលាងសំអាតដៃ​នឹង​សាប៊ូ​ញឹកញាប់ ​និងការផឹកទឹកមានសុវត្ថិភាព គឺដើម្បីសុខភាពយើងទាំងអស់គ្នា សំដៅ​ធានាការ​រស់នៅប្រកបដោយភាព ​ថ្លៃថ្នូរ​ ភាពសំបូររុងរឿងរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលទាំង​អស់នេះ​គឺជាការទទួលខុសត្រូវ របស់យើងទាំង អស់គ្នា តាមមុខនាទីរៀងៗខ្លួន និងផ្តើមចេញពីយើងទាំង​អស់គ្នាផងដែរ។

សូមបញ្ជាក់ថា ការ​ប្រារព្ធ​ពិធីអបអរសាទរ ទិវាពិភពលោកលាងសំអាតដៃនេះ គឺមានគោល​បំណង​ជំរុញ ឲ្យចលនាការលាងសំអាតដៃ ឲ្យក្លាយទៅជា ទម្លាប់របស់មនុស្សគ្រប់រូប មិនថារស់នៅទីជន បទ សហគមន៍ដាច់ស្រយាល ទីប្រជុំជនអ្វីនោះឡើយ គឺត្រូវធ្វើការសំអាតដៃឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលដែលអាចធ្វើទៅបាននោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm