ក្រុមមេដឹកនាំនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអបអរសាទរលោក Donald Trump សម្រាប់ជ័យជំនះរបស់លោក ក្រោយឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ។
ក្រុមមដឹកនាំមកពីប្រទេសជាច្រើន ដូចជាប្រទេសអូស្ត្រាលី ឥណ្ឌា និងហ្វីលីពីន បាននិយាយថា ពួកគេទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិកលើបញ្ហាជាច្រើន ។
លោក Trump បានប្រកាសជ័យជំនះរបស់លោកនៅថ្ងៃពុធនេះ ក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅរដ្ឋ Florida ហើយលោកសន្យាថា នឹងព្យាបាលរបួសប្រទេសរបស់លោក ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយថា សូមអបអរសាទរអស់ពីបេះដូងរបស់លោកដល់មិត្ត Donald Trump សម្រាប់ជ័យជំនះនៅការបោះឆ្នោតជាប្រវត្តិសាស្រ្តរបស់អ្នក ។ ដូចដែលអ្នកជោគជ័យនៅក្នុងអាណត្តិមុនរបស់អ្នក ខ្ញុំទន្ទឹងរង់ចាំសហការជាថ្មី ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត និងសកលទូលំទូលាយឥណ្ឌា-សហរដ្ឋអាមេរិក ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយថា សូមអបអរសាទរលោក Donald Trump សម្រាប់ជ័យជំនះនៅការបោះឆ្នោតជាប្រវត្តិសាស្រ្តរបស់អ្នក ។ ពលរដ្ឋអូស្រ្តាលី និងអាមេរិកគឺជាមិត្តដ៏អស្ចារ្យ និងជាសម្ព័ន្ធមិត្តពិតប្រាកដ ។ ធ្វើការជាមួយគ្នា ពួកយើងនឹងធានាបានថា ភាពជាដៃគូរវាងប្រទេសរបស់ពួកយើង និងប្រជាជនរបស់ពួកគេ នៅតែខ្លាំងនាពេលអនាគត ។
ដោយឡែក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និយាយថា លោកប្រធានាធិបតី Trumpបានឈ្នះហើយៗពលរដ្ឋអាមេរិក បានជោគជ័យដូចគ្នា ។ ខ្ញុំសូមអបអរសាទរពួកគេ សម្រាប់ជ័យជំនះរបស់ពួកគេ នៅក្នុងលំហាត់មួយបង្ហាញពិភពលោកពីកម្លាំងនៃគុណតម្លៃរបស់អាមេរិក ៕


