ពលរដ្ឋលីបង់មានការបែងចែកនៅថ្ងៃពុធនេះ ចំពោះឥទ្ធិពលនៃការបោះឆ្នោតសហរដ្ឋអាមេរិកលើស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា ស្របពេលលោក Donald Trumpមកពីគណបក្សសាធារណរដ្ឋ បានប្រកាសជ័យជំនះនៅការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ ក្រោយទូទស្សន៍ Fox News ព្យាករណ៍ថា លោកបានផ្តួលគូប្រជែង Kamala Harris មកពីគណបក្សប្រជាធិបតេយ្យ ដែលធ្វើឲ្យមានការវិលត្រឡប់មកវិញនូវនយោបាយដ៏គួរឲ្យភ្ញាក់ផ្អើល រយៈពេល ៤ឆ្នាំ ក្រោយលោកចាកចេញពីសេតវិមាន ។
អ្នកនាង Ghida Al Homsi គឺជានិស្សិតមួយរូបរបស់លីបង់ និយាយពីផែនការតំបន់មជ្ឈិមបូព៌ារបស់លោក Trumpថា អ្វីទាំងអស់ដែលពួកយើងអាចធ្វើបាន គឺសង្ឃឹមថា អ្វីដែលលោកនិយាយ គឺជាការពិត ។
គួរឲ្យដឹងថា អំឡុងយុទ្ធនាការបោះឆ្នោតរបស់គាត់ លោក Trump បានជំរុញឲ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាម បើពុំដូច្នេះទេនឹងប្រឈមហានិភ័យនៃការបាត់បង់ការគាំទ្រសកលោក ។
លោកបានសន្យាផងដែរនឹងបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា បើទោះបីជាលោកពុំបាននិយាយពីវិធីបញ្ចប់វាក៏ដោយ ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតមាន ក្រោយការសម្របសម្រួលពុំបានសម្រេចរបស់អាមេរិក ក្នុងការបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រោយសហរដ្ឋអាមេរិក ធ្វើសេចក្តីស្នើច្បាប់បទឈប់បាញ់មិនប្រាកដនិយម ហើយអ៊ីស្រាអែលរឹងរូសមិនអនុវត្តបទឈប់បាញ់ដោយផ្ទាល់ ដោយសារតែមនុស្សនីយាយតែពីដំណោះស្រាយការទូត ។
ពលរដ្ឋអារ៉ាប់ជាច្រើន និងជនជាតិអាមេរិកកាត់មូស្លីម ក៏ដូចជាក្រុមសកម្មជនប្រឆាំងសង្រ្គាម បានថ្កោលទោសការគាំទ្រសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ស្រពពេលមនុស្សរាប់ម៉ឺននាក់ បានស្លាប់នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ហើយមនុស្សរាប់លាននាក់ផ្សេងទៀត បានជម្លៀសខ្លួន ៕


