ការជិតវិលទៅកាន់សេតវិមានវិញរបស់លោក Trump នាំឲ្យសំណុំរឿងព្រហ្មទណ្ឌត្រូវផ្អាក

2024/11/07 02:04:22 am        57

ការអះអាងពីជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិករបស់លោក Donald Trump នៅថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) នឹងចាំបាច់ត្រូវបញ្ចប់សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានប្ដឹងលើរូបលោក ដោយយ៉ាងហោចណាស់ក៏រយៈពេល ៤ឆ្នាំ ដែលលោកគ្រប់គ្រងសេតវិមាន។

អតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ គឺលោក Trump ភាគច្រើននៃឆ្នាំនេះ បានប្រឈមមុខនឹងការកាត់ទោសចំនួន ៤ករណី ក្នុងពេលជាមួយគ្នា ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ជាច្រើន រាប់ចាប់ពីការប៉ុនប៉ងផ្ដល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាស នាង Stormy Daniels ក្នុងអំឡុងយុទ្ធនាការឆ្នាំ២០១៦ របស់លោក រហូតដល់ការប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោត ដែលលោកបានចាញ់ ក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថា គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉ក កាលពីខែឧសភា បានរកឃើញថា លោកមានទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដែលទាក់ទងនឹងការទូទាត់ប្រាក់របស់នាង Daniels ដោយធ្វើឲ្យរូបលោកក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទល្មើសឧក្រិដ្ឋ។

លោក Trump មកពីគណបក្សសាធារណរដ្ឋ បានប្រាប់អ្នកសម្ភាសន៍ កាលពីថ្ងៃទី២៤ ខែតុលាថា លោកនឹងបណ្តេញរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិក លោក Jack Smith ដែលដឹកនាំការកាត់ទោសសហព័ន្ធ ជុំវិញការប៉ុនប៉ងលុបចោលការបោះឆ្នោត ដែលលោករងបរាជ័យ និងការរក្សាទុកឯកសារសម្ងាត់ បន្ទាប់ពីលោកចាកចេញពីតំណែង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើ «ក្នុងរយៈពេល ២ វិនាទី» អំឡុងពេលស្បថចូលកាន់តំណែង។

លោក Trump បានផ្ដល់ចម្លើយពីភាពមិនមានទោស ចំពោះការចោទប្រកាន់ទាំងអស់ ហើយបានចាត់ទុកការកាត់ទោសនេះថា មានហេតុផលខាងនយោបាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm