ពេលដែលលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកងាកទៅខាងលោកអតីតប្រធានាធិបតី Donald Trump អ្នកបោះឆ្នោតអាមេរិករស់នៅកោះតៃវ៉ាន់ និយាយថា ពួកគេមានក្តីបារម្ភចំពោះផលប៉ះពាល់ភូមិសាស្រ្តនយោបាយនៃការវិលត្រឡប់មកកាន់អំណាចវិញរបស់លោក មកលើកោះមួយនេះ ។
អ្នកស្រី Jane W. Wang វ័យ ៤៥ឆ្នាំ គឺជាពលរដ្ឋអាមេរិក និងជាពលរដ្ឋតៃវ៉ាន់រស់នៅទីក្រុងតៃប៉ិ និយាយថា វោហាសាស្រ្តរបស់លោក Trump អាចនឹងធ្វើឲ្យអ្វីៗឡើងកម្តៅ ស្របពេលភាពតានតឹងកើនឡើងរួចទៅហើយនៅច្រកសមុទ្រតៃវ៉ាន់ ។
អ្នកស្រី Wang និយាយថា លោក Trumpអាចនឹងបង្ករឿងខ្លាំង ដែលជាទូទៅតាមរយៈវោហាសាស្រ្តរបស់លោក ដូច្នេះហើយពួកយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ ។
លោក Trump បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោកថា កោះតៃវ៉ាន់ គួរតែបង់ថ្លៃការពារ ហើយនិងបានចោទប្រកាន់កោះមួយនេះថា បានលួចធុរកិច្ចវត្ថុពាក់កណ្តាលចម្លងរបស់អាមេរិក ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយនិងជាអ្នកផ្គត់ផ្គង់អាវុធ បើទោះបីជាពួកគេគ្មានទំនាក់ទំនងការទូតផ្លវការក៏ដោយ ៕