ពលរដ្ឋត្រូវបានធ្វើបទសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅទីក្រុង Mariupol និងទីក្រុង Donetsk ជុំវិញលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោក Sergei គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Mariupol បាននិយាយថា លោកពុំរំពឹងដល់ការផ្លាស់ប្តូរណាមួយឡើយនៅក្នុងគោលនយោបាសហរដ្ឋអាមេរិកចំពោះសង្រ្គាមនៅអ៊ុយក្រែន ។ អាវុធរបស់ពួកគេក្នុងជម្លោះ នឹងនៅដដែលដូចអំឡុងពេលកាន់អំណាចរបស់លោក Joe Biden ។
លោក Andrei គឺជាពលរដ្ឋមួយរូបទៀត និយាយថា លោក Trumpនឹងចាប់ផ្តើមចរចាជាមួយចិន និងរុស្ស៊ី នៅដំណាក់កាលដំបូង ។
ចំណែកឯអ្នកស្រី Karina គឺជាអ្នកស្រុករស់នៅទីក្រុង Donetsk និយាយថា មិនថាលោកស្រី Harris ឬលោក Trumpទេ មិនអាចផ្លាស់ប្តូរអ្វីបានឡើយ ។ មានតែមនុស្សផ្សេងប៉ុណ្ណោះ និងមនុស្សដែលមានចិត្តគំនិតផ្សេងពីនេះ ទើបអាចផ្លាស់ប្តូរអ្វីមួយបាន ។
សូមបញ្ជាក់ថា តំបន់ Donetsk ដែលរួមមានទីក្រុង Donetsk និងទីក្រុង Mariupol ស្ថិតក្នុងចំណោមតំបន់ចំនួន ៤របស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់ដោយអន្លើរ និងប្រកាសថាជារបស់ខ្លួន កាលពីឆ្នាំ ២០២២ គឺជាសកម្មភាពមួយ ត្រូវបានថ្កោលទោសថាខុសច្បាប់ដោយប្រទេសភាគច្រើននៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ៕