កងទ័ពជើងទឹកអូស្ត្រាលី និងកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសុខាភិបាល ក្នុង​បរិបទជំងឺកូវីដ-១៩

2021/10/18 10:40:04 pm        628

ព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នាវាចម្បាំងរបស់កងទ័ពជើង​ទឹកអូស្ត្រាលី HMAS Anac បានដឹក​សម្ភារៈវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ។

ក្នុងនោះ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណរគុណ​ដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រ​កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងការដោះស្រាយជំងឺកូវីដ-១៩។

ដំណើរទស្សនកិច្ចនេះ បានពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញ​ពីជម្ងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

ម្យ៉ាងវិញទៀតទស្សនកិច្ចនេះ កើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការ​ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវ​បញ្ចប់​ជម្លោះជាច្រើន​ទសវត្សរ៍​នៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះ នាំមកអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែល​មានកងទ័ពអូស្ត្រាលី ជាវីរបុរស និងស្ត្រី ជាច្រើនរូបបានចូលរួមបំពេញការងារប្រកប​ដោយ​កិត្តិយស។

ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខា​សាលាតាម​ប្រព័ន្ធ​អនឡាញមួយ ស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នកតំណាងខាងកង​យុទ្ធពល​ខេមរៈភូមិន្ទ​ផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និង​ហិរញ្ញវត្ថុ​របស់អូស្ត្រាលី ចំពោះ​ដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និង​សន្តិសុខ​នៃ​កិច្ច​ប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួង កិច្ចការនារីរបស់ប្រទេសកម្ពុជា​បានរៀបចំធ្វើកាល​ពី​សប្តាហ៍មុន។

ជាមួយគ្នានោះ លោក គង់ វិតាណៈ អភិបាលរងខេត្តបានមាន បាននិយាយថា ក្នុងនាម​រដ្ឋបាល​ខេត្តព្រះសីហនុ​ សូមថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរា​ជាណា​ចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រ​ប្រឆាំងជំងឺកូវីដ-១៩ មក​ឧបត្ថម្ភ​ដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ច​សហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកឆ្នាំ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា នាវាចម្បាំងកងទ័ព ជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើង​ទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm