នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រឆាំងអ៊ីស្រាអែល បានបង្កើនវោហាសាស្រ្តរបស់ពួកគេប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក ដោយពួកគេនិយាយថា លោកមិនសមនៅបន្តជានាយករដ្ឋមន្រ្តីស្របច្បាប់របស់អ៊ីស្រាអែលនោះទេ ។
មេដឹកនាំក្រុមប្រឆាំង ៤រូប បានហោះហៅឲ្យមានសន្និសីទសារព័ត៌មាននៅក្នុងសភាអ៊ីស្រាអែល រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយលោក Netanyahu បណ្តេញលោក Yoav Gallant ចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល ។
លោក Yair Lapid គឺជាមេដឹកនាំក្រុមប្រឆាំង និងជាប្រធានគណបក្ស Yesh Atid បាននិយាយថា ការបណ្តេញរដ្ឋមន្រ្តីការពារជាតិចេញពីតំណែងស្របពេលមានសង្រ្គាម គឺជាទ្វើដ៏ឆ្ងួតលីលាមួយ ។
លោក Benny Gantz ដែលធ្លាប់មានតួនាទីជារដ្ឋមន្រ្តីសង្រ្គាមនៅក្នុងគណៈរដ្ឋមន្រ្តីលោក Netanyahu នៅខែដំបូងៗនៃយុទ្ធនាការសឹកប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា និយាយថា ចំណាត់ការបែបនេះ ធ្វើឡើងក្នុងហេតុផលនយោបាយ និងជាជម្រើសមួយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអ៊ីស្រាអែល ។
ដោយឡែក មេដឹកនាំគណបក្សនិយមស្តាំ Yisrael Beitenu លោក Avigdor Lieberman និយាយថា ក្រុមប្រឆាំង បានប្តេជ្ញាចិត្តថានឹងផ្តួលរំលំរដ្ឋាភិបាលដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលមួយនេះ ៕