ក្រុមហេសបូឡា និយាយនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារមីស៊ីលលើមូលដ្ឋានយោធាជិតអាកាសយានដ្ឋាន Ben Gurion ដែលជាច្រកអន្តរជាតិដ៏សំខាន់របស់អ៊ីស្រាអែល ។
សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា កាំជ្រួចផ្លោងបានធ្លាក់នៅជិតអាកាសយានដ្ឋាន ។ រថយន្តជាច្រើនគ្រឿងរបស់អង្គភាពកម្ចាត់គ្រាប់មីន និងរថយន្តគិលានសង្រ្គោះមួយគ្រឿង ត្រូវបានមើលឃើញបើកនៅក្នុងអាកាសយានដ្ឋាន ។
ក្រុមអាជ្ញាធរអាកាសយានដ្ឋាន និយាយថា អាកាសយានដ្ឋាននេះ បន្តប្រតិបត្តិការដូចធម្មតាទេ ។
កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែត ១០គ្រាប់ដែលបានហោះឆ្លងកាត់ចេញពីលីបង់ ត្រូវបានបាញ់ស្កាត់ដោយផ្អែក ហើយផលប៉ះពាល់មួយកន្លែង ត្រូវបានបញ្ជាក់នៅតំបន់ភាគកណ្តាលអ៊ីស្រាអែល ។
រូបភាពវីដេអូឃ្លីបនៅក្នុងទីក្រុងភាគកណ្តាល Raanana ទទួលបានដោយអ៊ីស្រាអែល ឃើញបំណែកគ្រាប់រ៉ុក្កែតជាប់នៅក្នុងរថយន្ត ត្រូវបានគេយកចេញ ។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេ ពីគ្រោះថ្នាក់បង្កឡើងដោយសារការវាយប្រហារដោយកាំជ្រួចផ្លោងទាំងនេះ ៕