MOU រវាងក្រសួងវប្បធម៌-សមាគមសិល្បករគោកធ្លក ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរ

2024/11/07 03:05:37 pm        173

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករគោកធ្លក, កាលពីរសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានចុះហត្ថលេខារយៈពេល៥ឆ្នាំ លើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរ។

ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លក, នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គោលដៅនៃកិច្ចសហប្រតិបតិ្តនៅក្នុងគម្រោងមាន ការសម្តែងបង្ហាញទម្រង់ផ្សេងៗ នៃសិល្បៈបុរាណខ្មែរ ដល់សាធារណជនឲ្យបានយ៉ាងតិច១០ទម្រង់ បណ្តុះបណ្តាលសិល្បករឲ្យមានក្បាច់បាតច្បាស់លាស់ រាល់ការសម្តែង ធ្វើយ៉ាងណាបញ្រ្ជាបមហាជនឲ្យស្គាល់ និងចែះបែងចែកទម្រង់ផ្សេងៗ នៃសិល្បៈបុរាណខ្មែរ ទាំងនៅក្នុងស្រុកខ្មែរ និងនៅបរទេស រាល់ការសម្តែង ឬការសិក្សាអនុវត្តធ្វើយ៉ាងណាបញ្រ្ជាបការលើកតម្លៃសិល្បៈបុរាណដល់មជ្ឈដ្ឋានទូទៅ ជាពិសេសដល់សិស្សានុសិស្សឲ្យបាន និងរៀបចំសិក្ខាសាលាស្រាវជ្រាវ និងអភិវឌ្ឍទម្រង់សិល្បៈខ្មែរ សំដៅចូលរួមចំណែកក្នុងឯកភាពជាតិ ចំពោះទម្រង់សិល្បៈមួយចំនួន។ គម្រោងកម្មវិធីនេះ ដើរតួនាទីចូលរួមចំណែកគាំទ្រដល់សិស្សនិស្សិតផ្នែកសិល្បៈ ឱ្យមានឱកាសចូលប្រឡូក សិល្បករក្មេងខ្ចីឱ្យមានឱកាសបង្ហាញស្នាដៃ និងសិល្បករមានបទពិសោធន៍ហើយស្រាប់ឱ្យមានឱកាសផ្ទេរ ចំណេះជំនាញ និងទទួលបានអត្ថប្រយោជន៍ទៅតាមសមត្ថភាពជាក់ស្តែងក្នុងអាជីពសិល្បៈរបស់ពួកគាត់ រៀងៗខ្លួន។ គោលបំណងរបស់គម្រោងគឺ៖ ១) អភិរក្ស និងលើកស្ទួយទម្រង់សិល្បៈបុរាណខ្មែរ, ២) បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសិល្បករ និង៣) ផ្សព្វផ្សាយទម្រង់ផ្សេងៗនៃសិល្បៈបុរាណខ្មែរ តាមរយៈការសម្តែងជាប្រចាំនៅបណ្ណាល័យជាតិ នៅក្នុងសាលមហោស្រព តាមបណ្តាខេត្តនានា និងនៅបរទេស ទៅតាមសំណើរបស់ដៃគូជាតិ និងអន្តរជាតិ ដែលត្រូវការសម្តែងសិល្បៈ ឬការសិក្សាអនុវត្តអំពីសិល្បៈ។

ផលប្រយោជន៍ដែលនឹងទទួលបានពីគម្រោងនេះរួមមាន៖ គឺថែរក្សាអត្តសញ្ញាណជាតិ និងធានាអ្នកបន្តវេនឱ្យមានក្រុមសិល្បករទទួលបានការបណ្តុះបណ្តាល ច្បាស់លាស់អំពីទម្រង់សិល្បៈបុរាណផ្សេងៗ ប្រកបដោយទឹកចិត្តមុះមុតក្នុងការថែរក្សា និងលើកស្ទួយ សិល្បៈបុរាណខ្មែរ។ ក្រុមសិល្បករនេះនឹងក្លាយជាអ្នកបន្តវេន ក្នុងការថែរក្សាអភិរក្ស និងអភិវឌ្ឍទម្រង់ សិល្បៈខ្មែរ។ ការសម្តែងជាប្រចាំ ឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសបានស្គាល់ជ្រួតជ្រាប និងចេះបែងចែកទម្រង់ សិល្បៈបុរាណផ្សេងៗ តាមរយៈការរៀបចំការសម្តែងជាប្រចាំ (១សប្តាហ៍ម្តង ពេលចាប់ផ្តើម ហើយអាចឡើងទៅដល់០២ ឬ០៣ដង ក្នុងមួយសប្តាហ៍ ដូចមុនសម័យកូវីដ-១៩ ក្នុងរយៈពេល០៥ឆ្នាំ) នៅបណ្ណាល័យជាតិ សាលមហោស្រព តាមបណ្តាខេត្តនានា និងបរទេស ដើម្បីរក្សាទំនាក់ទំនងស្អិតរមួត រវាងសិល្បករនិងមហាជន រវាងមហាជននិងសិល្បៈ ព្រមទាំងផ្សព្វផ្សាយទម្រង់សិល្បៈរបស់ខ្មែរទៅ ក្រៅប្រទេស៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm