លោក Donald Trump បានដណ្តើមយកកៅអីសេតវិមានឡើងវិញដោយជោគជ័យជាមួយនឹងជ័យជម្នះដ៏សន្ធឹកសន្ធាប់កាលពីថ្ងៃពុធ ៦ វិច្ឆិកា ខណៈប្រជាជនអាមេរិករាប់សិបលាននាក់ ដែលសម្លឹងទៅអតីតកាលនៃការផ្តន្ទាទោសព្រហ្មទណ្ឌ និងវោហារសាស្ត្របំបែកបំបាក់ ត្រៀមទទួលយកមេដឹកនាំ ដែលពួកគេចោទឡើងថាតើលោកនឹងធ្វើតាមការសន្យាក្នុងយុទ្ធនាការរបស់លោកដែរទេនោះ នឹងសាកល្បងដែនកំណត់នៃអំណាចប្រធានាធិបតី។

លោក Trump វ័យ៧៨ ឆ្នាំបានដណ្ដើមជ័យជម្នះការបោះឆ្នោតកាលពីថ្ងៃអង្គារទី៥វិច្ចិកាសប្ដាហ៍នេះ បន្ទាប់ពីយុទ្ធនាការដ៏គួរឱ្យភ្ញាក់ផ្អើល និងច្របូកច្របល់ និងការប៉ុនប៉ងធ្វើឃាដ២លើកលើជីវិតរបស់លោក និងការចូលប្រកួតប្រជែងយឺតពេលរបស់លោកស្រី Kamala Harris ក្រោយលោកប្រធានាធិបតី Joe Biden ទម្លាក់ចោលការប្រជែងតំណែងអាណត្តិទី២ដ៏គួរឱ្យភ្ញាក់ផ្អើល។

ជ័យជម្នះដ៏លើសលុបរបស់លោក Trump បានគូសបញ្ជាក់ពីរបៀបជនជាតិអាមេរិក បាត់បង់ជំនឿ លើបញ្ហាសេដ្ឋកិច្ច សន្តិសុខព្រំដែន និងទិសដៅនៃប្រទេស និងវប្បធម៌របស់អាមេរិក។
ម្ចាស់ឆ្នោតទាមទារឱ្យមានការផ្លាស់ប្តូរ បើទោះបីជាភ្នាក់ងារនៃការផ្លាស់ប្តូរគឺជាបុគ្គលរួបរឹតដោយបទព្រហ្មទណ្ឌជាប់ខ្លួន និងធ្លាប់ត្រូវបានចោទប្រកាន់ទម្លាក់តំណែងក៏ដោយ។

លោក Trump បាននិយាយថាលោកចង់ឱ្យអាជ្ញាធរបណ្តេញមន្ត្រីរដ្ឋការដែលរូបលោកទុកថាមិនស្មោះត្រង់ និងបានប្តេជ្ញាប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធដើម្បីស៊ើបអង្កេត ឬកាត់ទោសសត្រូវ ដែលលោកយល់ឃើញ រួមទាំងគូប្រជែងនយោបាយផងដែរ។
លោកTrump និងអនុប្រធានាធិបតី JD Vance នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៥។ លោកបានសន្យាផ្ដល់តួនាទីក្នុងរដ្ឋបាលរបស់លោកដល់អគ្គនាយកក្រុមហ៊ុន Tesla លោក Elon Musk ដែលជាមហាសេដ្ឋីមានបំផុតលើពិភពលោក និងជាអ្នកផ្តល់ជំនួយដ៏លេចធ្លោ ដល់លោកTrump ៕