ក្រសួងសេដ្ឋកិច្ចពង្រឹងការប្រមូលចំណូលពន្ធអាករ លើការផ្គត់ផ្គង់មានថែមទំនិញ ឬផ្តល់ជារង្វាន់

2024/11/07 05:40:06 pm        167

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មាន​ថែម​ទំនិញ ឬផ្តល់ជា រង្វាន់ទំនិញជាស្តុកសម្រាប់លក់, ការថែមទំនិញ ឬផ្តល់​ជា​រង្វាន់​ទំនិញ​មិនមែនជាស្ដុកសម្រាប់លក់ ឬរង្វាន់ផ្សេងៗក្រៅពីទំនិញជាដើម។

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីណែនាំ ស្តីពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះ​ការ​ផ្គត់​ផ្គង់​ទំនិញ​ដោយ​មានថែមទំទិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ដែល​មាន​ថែម​ទំនិញ​របស់សហគ្រាស ឬទំនិញដទៃ ឬផ្តល់ជារង្វាន់តាមរយៈ ក្រវិលកំប៉ុង គម្របដប ឬ​វិធី​ផ្សេង​ទៀត​ផ្តល់ជូនអតិថិជនរបស់ខ្លួន។ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធអាករ ប្រកប​ដោយប្រសិទ្ធភាព ក្រសួងណែនាំ​ដល់​សហគ្រាសផ្គត់​ផ្គង់​ទំនិញ​ក្នុង​ស្រុក​អំពី​កាតព្វកិច្ច​បង់​ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែម ទំនិញ ឬផ្តល់ជារង្វាន់ជាដើម។

ចំពោះ​ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវ​ចាត់​ទុក​ជា​ការ​ផ្គត់ផ្គង់ជាប់អាករ ដែលសហគ្រាសត្រូវបំពេញកាតព្វកិច្ច ក្នុងនោះសហគ្រាស​ផលិត​ក្នុង​ស្រុក​នូវទំ​និញជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺសាធារណៈ ចំពោះការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញផលិតក្នុងស្រុក ជាប់​អាករ​ពិសេស ផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈនោះ សហគ្រាសបង់ តែ​អាករ​ពិសេសប៉ុណ្ណោះ និងត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីការថែមទំនិញ ឬ​ផ្តល់​ជា​រង្វាន់​នូវទំនិញជាប់អាករសម្រាប់ បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់។ ជាប់​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ អនុញ្ញាតឱ្យ​យក​មូល​ដ្ឋាន​គិត​អាករ​លើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃ​ដើម​នៃ​ទំនិញ​ជាប់​អាករ​នោះ​។ ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម​។

ចំពោះសហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ៖ ត្រូវជាប់​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ ដោយមូលដ្ឋានគិត អាករ ត្រូវផ្អែក​តាម​តម្លៃ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​ជាប់​អាករ​នោះ​,​​ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអ​នុញ្ញាត​ឱ្យ​យក​មូល​ដ្ឋាន​គិត​អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើម​នៃ​ការ​នាំចូល​ទំនិញ​ជាប់អាករនោះ, ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាត​ឱ្យ​ទទួល​ស្គាល់​ចំណូល​ស្មើ​នឹង​ចំណាយ​ថ្លៃដើម។ ចំណែកសហគ្រាសផ្គត់ផ្គង់ ទំនិញដែលមិនជាប់អាករពិសេស និង​អាករ​សម្រាប់​បំភ្លឺ​សាធារណៈ៖ ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយ​អនុញ្ញាតឱ្យយកមូលដ្ឋានគិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹង​ថ្លៃ​ដើម​នៃ​ទំនិញជាប់អាករនោះ។

ដោយឡែកការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញដែលមិនមែនជាស្ដុក សម្រាប់​លក់​ឬ​រង្វាន់​ផ្សេង​ៗ​ក្រៅ​ពីទំនិញ, សហគ្រាស ត្រូវអនុវត្តដូចជា៖ មិនត្រូវបានចាត់​ទុក​ជាការ​ផ្គត់​ផ្គង់​ដែល​ជា​កម្មវត្ថុ​នៃ​អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើ ប្រាក់ចំណូលឡើយ, អាករ​លើតម្លៃបន្ថែមដែលសហគ្រាសបានបង់ លើការទិញ​ទំនិញ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​លក់ដោយមានថែមទំនិញឬផ្តល់ជារង្វាន់, មិនត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​ឡើយ​ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាន, ចំណែកការអនុញ្ញាតជាចំណាយវិញ, ត្រូវ​បានអនុញ្ញាតជាចំណាយកាត់កងបាន សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល និងត្រូវកត់ត្រា ឱ្យ​ច្បាស់​លាស់​ក្នុងបញ្ជីគណនេយ្យ ដោយត្រូវមានសក្ខីបត្រគាំទ្រដូចមានចែងក្នុង បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ប្រាក់ចំណូលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm