ប្រជាជនអ៊ីរ៉ង់បារម្ភថា ការវិលត្រឡប់របស់លោក Trump នឹងធ្វើឲ្យពួកគេកាន់តែលំបាកថែមទៀត

2024/11/07 05:46:14 pm        94

នៅពេលដែល លោក Donald Trump កាន់តំណែងនៅក្នុងសេតវិមាន លោកបានបន្តគោលនយោបាយ «សម្ពាធខ្លាំងបំផុត» ប្រឆាំងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ រួមទាំងការដាក់ទណ្ឌកម្ម។

នៅពេលនេះ លោកនឹងចាប់ផ្តើមកាន់តំណែងក្នុងអាណត្តិមួយទៀតជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែមករា ការព្រួយបារម្ភកំពុងកើនឡើងនៅក្នុងទីក្រុងតេអេរ៉ង់ ដែលនឹងមានរឿងរ៉ាវដូចគ្នានោះកាន់តែច្រើនឡើង។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump សហរដ្ឋអាមេរិក បានសម្លាប់ឧត្តមសេនីយ៍កងឆ្មាំបដិវត្តន៍អ៊ីស្លាមគួរឱ្យគោរពម្នាក់ នៅក្នុងការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ ប្រវតិ្តសាស្រ្តបែបនេះ រវាងសត្រូវដ៏យូរលង់ទាំងពីរ បានបោះស្រមោលដ៏ងងឹត លើការរំពឹងទុកនៃទំនាក់ទំនងឲ្យប្រសើរឡើង។

លោក Bashir Abbaspour អាយុ ៣៧ ឆ្នាំ បម្រើការនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា វានឹងមានផលប៉ះពាល់ខ្លាំងសម្រាប់អ៊ីរ៉ង់ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលព័ត៌មានបានផ្ទុះឡើងកាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា ជុំវិញជ័យជម្នះរបស់លោក Trump ។

ជ័យជម្នះរបស់លោក បានកើតមានឡើងក្នុងពេលដែលតំបន់មជ្ឈិមបូព៌ាជួបភាពវឹកវរ បន្ទាប់ពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលាឆ្នាំ២០២៣ បង្កឡើងដោយការវាយប្រហារមិនធ្លាប់មាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។

សង្គ្រាមនេះ ក៏បានរាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តមួយផ្សេងទៀតរបស់អ៊ីរ៉ង់ ។

ប្រជាជនអ៊ីរ៉ង់ ចងចាំបានល្អបំផុតចំពោះលោក Trump សម្រាប់យុទ្ធនាការរបស់លោក ជុំវិញការដាក់ទណ្ឌកម្មកាន់តែខ្លាំង និងការដកខ្លួនចេញរបស់ទីក្រុងវ៉ាស៊ីនតោនឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ដែលផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់លើមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm