
ភ្នំពេញ៖ ការដាក់ឱ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេត នាដ៏ជ្រាលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះផងដែរ។ នេះបើតាមឯកឧត្ដម ហ៊ុន ម៉ានី សរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ របស់ឯកឧត្ដមនៅថ្ងៃទី១៨ ខែតុលានេះ។
ឯកឧត្ដមក៏បានចូលរួមអបអរសាទរនៃការដាក់ឱ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មីនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានចេញអនុក្រឹត្យដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេសនូវក្រដាសប្រាក់ប្រភេទបីម៉ឺនរៀល ដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រមកកាន់កម្ពុជា នៅបន្ទាប់ពីស្ដេចគង់ប្រថាប់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំកន្ល ងមក៕ ដោយ៖ គង់ ឌិន