ក្នុងពេលធ្វើយុទ្ធនាការដណ្តើមតំណែងប្រធានាធិបតីអាមេរិកឡើងវិញ លោក Donald Trump បាននិយាយថា លោកនឹងអាចបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង។

លោកបានព្រមានថាអ៊ីស្រាអែលនឹងត្រូវលុបបំបាត់ ប្រសិនបើលោកចាញ់ការបោះឆ្នោត។ ហើយលោកបានប្តេជ្ញាថានឹងបន្ថែមពន្ធថ្មីលើការនាំចូលរបស់ចិន។ តើជ័យជំនះការបោះឆ្នោតនៅសហរដ្ឋអាមេរិកមានន័យយ៉ាងណានៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះ?
ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ។ការឆ្លើយតបរបស់លោក Trump ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចកំណត់នូវរបៀបវារៈរបស់លោក។ ក្រោមរដ្ឋបាលលោកប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់សិបពាន់លានដុល្លារជាជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ។

លោក Trump បានរិះគន់កម្រិតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ហើយសន្យាថានឹងបញ្ចប់ជម្លោះមុនពេលលោកចូលកាន់តំណែងក្នុងខែមករា។
អ្នកវិភាគនយោបាយលោក Volodymyr Fesenko និយាយថាលោក Trump ទំនងជានឹងជំរុញឱ្យមានកិច្ចចរចារភ្លាមៗដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែលោកថាសម្បទានមួយចំនួននឹងត្រូវបានធ្វើឡើង ព្រោះលោកចង់បានលទ្ធផលរហ័ស។សម្ព័ន្ធយោធាណាតូដែលគាំទ្រអ៊ុយក្រែនក៏ស្ថិតក្រោមការគំរាមកំហែងដែរ។ លោក Trump ធ្លាប់ព្រមានថា លោកនឹងមិនត្រឹមតែបដិសេធមិនការពារប្រទេសនានាដែល គេចវេះ មិនបង់មូលនិធិប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តរុស្ស៊ីឱ្យធ្វើតាមចិត្តចំពោះប្រទេសទាំងនោះ។
ខណៈមានសំណួរថាតើគួរដោះដៃចេញពីអ៊ីស្រាអែលទេ?។ លោកTrump ក៏ប្រឈមនឹងការរុញឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរដែរ។ អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា និងលីបង់ ខណៈកំពុងប្រឈមជាមួយអ៊ីរ៉ង់ផង។

លោក Trump ត្រូវបានគេរំពឹងថានឹងបន្តផ្តល់អាវុធដល់អ៊ីស្រាអែល។លោកស្រី Bronwen Maddox នាយកនៃវិទ្យាស្ថានស្រាវជ្រាវ Chatham House Thinktank និយាយថាលោកTrump អាចធ្វើឱ្យប្រសើរឡើង ឬអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។សារចម្រុះស្តីពីចិន លោក Trump សន្យាដាក់ជំហរតឹងតែងលើប្រទេសចិន មានន័យថា លោកនឹងដំឡើងពន្ធលើទំនិញចិន។ខ្ញុំជឿថាការគំរាមកំហែងរបស់លោកTrumpលើការដំឡើងពន្ធ៦០% ទំនងកើតឡើង និងនៅមានតានតឹងជាមួយចិនជុំវិញបញ្ហាកោះតៃវ៉ាន់ទៀត៕