កូដកម្ម បានធ្វើឡើងដោយអ្នករៀបចំអីវ៉ាន់ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានធ្វើឲ្យរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ កាលពីថ្ងៃពុធ បណ្តាលឱ្យមានការអាក់ខាននិងភាពច្របូកច្របល់ ក្នុងចំណោមអ្នកដំណើរ។

អីវ៉ាន់ដែលគរឡើងខ្ពស់ បានដាក់នៅខាងមុខបញ្ជរអីវ៉ាន់ ដោយអ្នកដំណើរជាច្រើនកំពុងរង់ចាំដើម្បីត្រួតពិនិត្យ ឬត្រូវស្វែងរកវិធីដើម្បីផ្លាស់ប្តូរផ្លូវធ្វើដំណើររបស់ពួកគេ ដោយសារតែជើងហោះហើរត្រូវបានលុបចោល ឬពន្យារពេល។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Manuel Adorni បានពណ៌នាស្ថានភាពបែបនេះថាជា «សហជីពមានទំនោបែបភេរវកម្ម» និងបាននិយាយថា អ្នកដំណើរប្រហែល១.៥០០នាក់ត្រូវបាន «ចាប់ជំរិត» នៅក្នុងយន្តហោះ ដោយបុគ្គលិករបស់ក្រុមហ៊ុន Intercargo ជាក្រុមហ៊ុនរដ្ឋ ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និងសេវាដឹកជញ្ជូនផ្សេងៗ នៅអាកាសយានដ្ឋានប្រទេសអាហ្សង់ទីន។
លោក Adorni បាននិយាយបន្ថែមថា រដ្ឋាភិបាល នឹងមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងសហជីពនេះ។