អតីតសកម្មជនបក្សប្រឆាំង ទទូចដល់ក្រុមប្រឆាំងបញ្ឈប់ការធ្វើនយោបាយ​យកបរទេស​ជាឈ្នាន់ ដើម្បី​តែបំផ្លាញជាតិ

2024/11/07 06:15:59 pm        255

អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូច​ដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ដោយ​យក​បរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាក​មក​ជា​ការ​បង្រួប​បង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។

ថ្លែងប្រាប់​BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យ​ជ្រាល​ជ្រៅ​រ​បស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ​តែមួយ​។

ក្នុងនោះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានទទូចដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​សាចទឹកដាក់គ្នា ហើយបង្ហាញអ្វីមិនចំណេញដល់ជាតិពីបរទេសនោះទេ។ អតីត​សកម្ម​ជន​គណបក្សប្រឆាំងរូបនេះ អះអាងថា ប្តេជ្ញានឹងធ្វើខ្លួន​ប្រៀប​បាន​ជា​ស្ពាន​ដល់​យុវជន​ប្រឆាំង​ដើម្បី​ឱ្យយល់ច្បាស់ពីនយោបាយឈ្នះ ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា​​។

ជាមួយ​គ្នានេះ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង បាន​បង្ហាញពីខុសគ្នាបន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងធ្វើកិច្ចការពិតប្រាកដ ដើម្បីសន្តិភាព អភិវឌ្ឍន៍ និង​បម្រើ​ប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ។

សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោម​សមាជិក​ជាង​១ម៉ឺន​នាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm