ក្រុមការងារអន្តរក្រសួងរៀបចំផែនការទាក់ទាញទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបឲ្យមានកំណើនគ្រប់រដូវ

2024/11/07 06:45:14 pm        266

នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍​ទេសចរណ៍​សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ​២០២៥ -ឆ្នាំ២០២៨ ដែល​ក្នុង​សេចក្តី​ព្រាង​ផែនការ​គឺ​មាន​គោល​បំណង​សំខាន់​ជំរុញ​ការ​រៀបចំ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និង​អភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តី​ព្រាង​គណៈកម្មការ​ថ្ងៃ​នេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​សៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍនេះ គឺមាន​គោល​បំណង​សំខាន់ កាត់បន្ថយ​គន្លាត​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ទស្ស​នា​ខេត្ត​សៀមរាប​នៅ​ក្នុង​រដូវ​ភ្លៀង​ភ្ញៀវ​តិច និងរដូវទេសចរច្រើន ជំរុញការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​បាន​នៅ​គ្រប់​រដូវមកច្រើនដង ស្នាក់នៅយូរ ចំណាយច្រើន។

ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្នុង​នាម​ជា​ប្រធាន​លេខា​ធិការដ្ឋាន គណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរថ្លែងថា នៅ​ក្នុង​ដំណើរ​រៀបចំ​ទាក់​ទាញភ្ញៀវទេសចរអន្តរមកទស្សនាខេត្តសៀមរាប អង្គរ ក្នុងរដូវភ្លៀង ទេសចរណ៍បៃតង គឺ​គណៈកម្មការក៏មានផែនការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យបានច្រើន ជំរុញ​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍ពិសេស និងផ្តល់គោលនយោបាយទិដ្ឋាការ ការស្នាក់នៅខេត្ត រៀបចំ​ផលិត​ផល​ទេសចរណ៍​ខេត្តសៀមរាបឲ្យមានគុណភាព និងទាក់ទាញជាដើម។

ឯកឧត្តម ណេប សាមុត បន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ​២០២៨ ក៏នឹងរៀបចំគម្រោងអនុវត្តជាអាទិភាពចំនួន៧គម្រោង ជា​ពិសេស​គម្រោង​អភិវឌ្ឍ​សង្កាត់​ទេសចរណ៍គំរូ រៀបចំវត្តទេសចរណ៍គំរូ អភិវឌ្ឍន៍ទេសចរណ៍ឌីជីថល និងការអភិវឌ្ឍ​តំបន់​ចុង​ឃ្នៀស កំពង់ភ្លុក និងតំបន់គូលេន និងតំបន់មានសក្តានុពលរដ្ឋទេសចរណ៍នានាទៀត។

ឯកឧត្តម បញ្ជាក់ថា ជារួមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងជំរុញ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាសៀមរាបឲ្យបាន៤លាននាក់នៅឆ្នាំ២០២៨៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm