ប្រវត្តិវិទូកំពុងរួមគ្នាចងក្រងប្រវត្តិសាស្ដ្រខ្មែរ៥ដំណាក់កាល ដើម្បីបញ្ឈប់​ការខ្វែងគំនិតគ្នា​រវាងខ្មែរ និងខ្មែរ

2024/11/07 07:05:33 pm        310

អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​នឹង​កំពុង​រួមគ្នា​សរសេរ​ចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។

ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែល​មាន​វាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯក​ឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់​ឯកសារប្រវត្តិសាស្ត្រទាំង៥ ដំណាក់កាល ទី១. សម័យបុរេប្រវត្តិ, ទី២. សម័យមុនអង្គរ, ទី៣. សម័យអង្គរ, ទី៤. សម័យក្រោយអង្គរ និង ទី៥. សម័យទំនើប ដែលទាំងអស់នេះ គណៈ​កម្មការ​ស្រាវ​ជ្រាវ កំពុងធ្វើការចងក្រង ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការសរសេរឡើងនូវប្រវត្តិខ្មែរឱ្យបានច្បាស់លាស់នេះ មិនមែនជាការចង់កកូរកកាយ ធ្វើ​ឱ្យ​មានការរើសអើង ជាមួយប្រទេសនានា ឬចង់បង្កបញ្ហាអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​ប្រវត្តិខ្មែរពិតប្រាកដ ច្បាស់ លាស់ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សម្រាប់សន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងសម័យអាណានិគមបារាំង ធ្វើឡើងដោយឈរលើគោលការណ៍មួយចំនួន ក្នុងនោះ​បាន​ដឹង​នូវ​អ្វី​ដែល​កម្ពុជាបាត់បង់, បានដឹងពីមូលហេតុដែលកម្ពុជាបានបាត់បង់, បានដឹង​ពីអ្វី​ដែល​ត្រូវ​ចង​ក្រងឯកសារឡើងវិញពីប្រវត្តិសាស្ត្រខ្មែរ និងបានដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ។

ចំណែក ឯកឧត្តម វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជា បន្តធ្វើកម្មវិធីសន្និសីទ​អន្តរជាតិ​នេះទៀត ដែលក្រៅពីប្រធានបទខ្មែរក្នុងអាណានិគមបារាំង គឺនៅមានសម័យហ្វូណន សម័យ​មុន​អង្គរសម័យអង្គរ និងសម័យក្រោយអង្គរ ជាដើម ដើម្បីឱ្យសិស្ស​និស្សិតសិ​ក្សា​ប្រវត្តិសាស្ត្រ​មាន​ប្រភព​ស្រាវជ្រាវកាន់តែច្រើន៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm