រយៈពេល១០ខែ កម្ពុជានាំចេញអង្ករមានទំហំទឹកប្រាក់ជាង ៣៧៦ លានដុល្លារអាមេរិក

2024/11/07 08:50:48 pm        384

កម្ពុជាបាននាំចេញអង្ករ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៥០៧ ពាន់តោន គិតជាទឹក ប្រាក់មានចំនួនជាង ៣៧៦ លានដុល្លារអាមេរិក ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារអឺរ៉ុប មានកំណើនកើនឡើងខ្ពស់ជាងទីផ្សារ ផ្សេងៗ។

ជុំវិញ​ការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៥០៧ ពាន់តោន ក្នុងនោះមានក្រុមហ៊ុនចំនួន ៥៥ បាននាំអង្ករចេញ ទៅកាន់​ប្រទេស​គោល​ដៅ​សំខាន់​ចំនួន៦៦ ។ ចំណែកទីផ្សារចែកចាយវិញ, ការនាំចេញអង្ករ​ទៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប ចំនួន ២៦, មានបរិមាណអង្ករជាង ២៥៤ ពាន់តោន គិតជាទឹកប្រាក់ជាង ១៩៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ប្រទេសចិន រួមទាំង ហុងកុង និងម៉ាកាវ ជាង ៩៣ ពាន់តោន មានទឹក​ប្រាក់​ជាង ៩១ លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកការនាំចេញប្រទេសក្នុងអាស៊ានវិញ, នៅក្នុងរយៈពេលនេះដែរ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចំនួន ៧ មានបរិមាណសរុបជាង ១០០ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៦៦ លាន​ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅ កាន់គោលដៅចំនួន ៣០ ប្រទេសផ្សេងទៀត មានបរិមាណសរុបជាង ៥៧ ពាន់តោន ក្នុងទំហំទឹកប្រាក់ជាង ៥១ លាន​ដុល្លារអាមេរិក , ចំពោះប្រភេទអង្ករដែលបាននាំចេញរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ចំនួន ៧៧ ភាគ​រយ ប្រភេទអង្ករសគ្រាប់ជាង ២១ ភាគរយ អង្ករចំហ៊ុយ ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀតផងដែរ។

ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ១០ ខែនេះដែរ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង ជា ប្រភេទស្រូវសើម មានបរិមាណសរុបជាង ៤ លានតោន គិតជាទឹក​ប្រាក់​ប៉ាន់​ស្មាន មានចំនួនប្រមាណជាង ១ ១៨៤ លានដុល្លារ អាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាន​នាំ​ចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ បើ​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​កសិកម្ម, កម្ពុជាបាន នាំចេញអង្ករមានបរិមាណសរុបជិត ៥៣០ ពាន់តោន ទៅកាន់​ប្រទេស​គោល​ដៅ​ចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៤៥៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm