យុវជន TVET ៧រូប ត្រៀមចេញទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាននាឆ្នាំក្រោយ នៅហ្វីលីពីន ដែលតំណាងឱ្យកម្ពុជា

2024/11/07 09:03:54 pm        159

យុវជនដែលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ៧រូប ត្រូវបាន​ជ្រើស​រើស​ជា​តំណាង​បេក្ខជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ នៅប្រទេស​ហ្វីលីពីន នាឆ្នាំ២០២៥ខាងមុខ បន្ទាប់ពី ឈ្នះមេដាយមាស ពីកម្មវិធីប្រកួត​ប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើកទី៩ ឆ្នាំ២០២៤ កាលពីខែតុលាកន្លងទៅ។

កញ្ញា ណាន សុខហេង បេក្ខជនជ័យលាភី​ទទួល​បាន​មេដាយ​មាស​ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​ជំនាញ​ថ្នាក់​ជាតិកម្ពុជា មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI បានលើកឡើងថា ពិត​ជាសេចក្តីរីករាយយ៉ាងខ្លាំងដែលបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងនេះ ជា​មួយ​បណ្តាបេក្ខជនចំនួនជិត១០០នាក់។ កញ្ញា បានបន្តថា បន្ទាប់ពីទទួល​បាន​​ទទួល​បាន​មេដាយ​មាស នឹងត្រូវទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន នៅប្រទេសហ្វីលីពីន។ យុវតី​មាន​សេចក្តី​រំភើប​ដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងប្រទេសជាតិ និងសាលា​របស់​ខ្លួន​លើ​ការ​ចូលរួម​កម្ម​វិធីប្រកួតប្រជែងលំដាប់អន្តរជាតិ ហើយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងខិតខំរៀនបន្ត និង​សិក្សាស្រាវបន្ថែមទៀតដើម្បីទទួលបានលទ្ធផលគាប់ប្រសើរជូនជាតិ និងសាលារបស់ខ្លួន។

ដោយ​ឡែក ក្រុមបេក្ខជនដែលទទួលបានមេដាយមាសដូចគ្នា បានលើកឡើងថា ការនាំមក​នូវ​មេដាយ​មាស​ពីប្រកួតប្រជែងជំនាញអាស៊ាននាពេលខាងមុខនេះ គឺជាគោលបំណង​ដ៏ធំថ្មីមួយ​ទៀត​សម្រាប់​ពួកគេ ដោយសង្ឃឹមថា នឹងអាចពាំនាំកិត្តិយសជូនប្រទេសកម្ពុជា ក៏ដូចជា​សាលា​បណ្តុះ​បណ្តាល​របស់ពួកគេ ដើម្បីបង្ហាញថា​កម្ពុជា​ក៏មាន​យុវជន​មាន​សមត្ថភាព​ខ្ពស់​លើ​ជំនាញ​បច្ចេកទេស​មួយ​ក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ផងដែរ។

ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៣ កាលពីឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅ​ប្រទេស​សិង្ហបុរី លើជំនាញសរុបចំនួន ២២ជំនាញ។ ដោយឡែក ការប្រកួត​ប្រជែង​ជំនាញ​អាស៊ាន លើកទី១៤ ឆ្នាំ២០២៥ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីនខាងមុខនេះមានជំនាញសរុបចំនួន ៣២​ជំនាញ ដែលក្នុងនោះក៏មានបេក្ខជនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm