ចូលរួមអបអរទិវាជនមានពិការភាព ក្រសួងសង្គមកិច្ចរៀបចំការប្រកួតប្រជែងចម្រៀង សម្រាប់ជនមានពិការភាព

2024/11/07 09:17:02 pm        188

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំការប្រកួតប្រជែងចម្រៀងសម្រាប់ជនមានពិការភាព។ ការប្រកួតវគ្គជម្រុះដំបូង ចាប់ផ្ដើមនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដោយមានបេក្ខជន បេក្ខនារី ដែលមានពិការភាព មកពីបណ្ដាខេត្តទូទាំងប្រទេសចំនួន ១២០នាក់។

ដើម្បីជាការអបអរសាទរ ដល់ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី ៤២ ក៏ដូចជាការផ្ដល់ឱកាសឱ្យជនមានពិការភាពបង្ហាញសមត្ថភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានរៀបចំការប្រកួតប្រជែងចម្រៀង សម្រាប់ជនមានពិការភាព។ ការប្រកួតប្រជែងនេះ ប្រព្រឹត្តិទៅដោយចាប់ផ្ដើមវគ្គជម្រុះដំបូង នៅថ្ងៃទី ៧ ខែវិច្ឆិកា ដែលមានបេក្ខជន បេក្ខនារី ដែលមានពិការភាពចំនួន ១២០ រូបចូលរួម។

ក្នុងពិធីបើកការប្រកួតប្រជែងចម្រៀងនេះ ឯកឧត្តម ចាប តូ ក្នុងនាមជា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាជនមានពិការភាពផងដែរ លើកឡើងថានេះជាការរៀបចំដើម្បីលើកកម្ពស់សិល្បករ សិល្បការិនី ដែលមានពិការភាព។ ពួកគាត់ទាំងអស់ ទោះមានពិការភាព តែពួកគាត់មានសមត្ថភាពដូចតារាចម្រៀងគ្មានពិការភាពផងដែរ។ ក្នុងនាមឯកឧត្តម ជាជនមានពិការភាពមួយរូបផងដែរ ឯកឧត្តមចង់ឃើញ ផលិតកម្ម ក៏ដូចជាគ្រប់ទីតាំងទាំងអស់ ជួយផ្ដល់ឱកាសការងារសម្រាប់តារាចម្រៀងមានពិការភាព ដូចតារាចម្រៀងទូទៅផងដែរ។

សម្រាប់ជនមានពិការភាព ដែលជាបេក្ខជន និងបេក្ខនារី ដែលចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ លើកឡើងជាក្ដីរីករាយ ដែលមានការរៀបចំឱ្យមានកម្មវិធីប្រឡងចម្រៀងនេះឡើង។ ពួកគេលើកឡើងថា ពួកគេមានពិការភាពក្ដី តែពួកគេមានសមត្ថភាពពិត។

ក្នុងឱកាសបើកកម្មវិធីប្រកួតប្រជែងចម្រៀងសម្រាប់ជនមានពិការភាពនេះ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្ត្រីស្ដីទី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំង ចំពោះជនមានពិការភាពនៅកម្ពុជា។ ជាក់ស្ដែងការផ្ដល់ឱកាសការងារ ដល់ជនមានពិការភាព គឺមានការកំណត់ ដែលតម្រូវឱ្យក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាបណ្ដាក្រុមហ៊ុនវិស័យឯកជន ត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារ។ ក្រសួងស្ថាប័នរដ្ឋ ត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ចំនួន ២ភាគរយ នៃចំនួនមន្ត្រីសរុបរបស់ខ្លួន រីឯក្រុមហ៊ុនវិស័យឯកជន ត្រូវជ្រើសរើសបុគ្គលិកមានពិការភាពឱ្យចូលបម្រើការងារ ១ភាគរយ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        106
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm