ម៉ូហ្សំប៊ិក គំរាមពង្រាយទាហានដើម្បីបង្ក្រាបការតវ៉ាក្រោយការបោះឆ្នោតដ៏ហិង្សា

2024/11/07 09:41:51 pm        662

អាជ្ញាធរប្រទេសម៉ូហ្សំប៊ិក បានគម្រាមដាក់ពង្រាយទាហានដើម្បីទប់ស្កាត់ការតវ៉ាក្រោយការបោះឆ្នោតដ៏ហិង្សា ដែលបានកក្រើកប្រទេសនេះ បន្ទាប់ពីក្រុមប្រឆាំង បានច្រានចោលលទ្ធផលនៃការបោះឆ្នោត ដែលបានមើលឃើញថា គណបក្សកាន់អំណាច ហ្វ្រេលីម៉ូ (Frelimo) បន្តការគ្រប់គ្រងរបស់ខ្លួន។

មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ា ចាប់តាំងពីលទ្ធផលឆ្នោតប្រធានាធិបតីត្រូវបានប្រកាសនៅថ្ងៃទី២៤ ខែតុលា ដែលបង្ហាញថា បេក្ខជនតំណាងបក្ស Frelimo លោក ដានីញែល ឆាប៉ូ (Daniel Chapo) ជាអ្នកឈ្នះទាំងស្រុង ជាមួយនឹងក្រុមប្រឆាំងគ្រោងនឹងធ្វើការតវ៉ាដ៏ធំបំផុតនៅទូទាំងរដ្ឋធានីម៉ាពុយតូ នៅថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) នេះ។

អង្គការលើកលែងទោសអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងតិច ២០នាក់ បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស និងត្រូវបានចាប់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃបាតុកម្ម។ ក្រុមនេះបានពិពណ៌នាប្រតិកម្មរបស់រដ្ឋាភិបាលថាជាការបង្រ្កាបការតវ៉ាដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំ។

រដ្ឋមន្ត្រីការពារជាតិ លោក គ្រីស្តូវ៉ៅ ឈូម (Cristóvão Chume) បានគម្រាមដាក់ពង្រាយកម្លាំងយោធា ដើម្បីទប់ស្កាត់ការតវ៉ាក្រោយការបោះឆ្នោតដែលកំពុងបន្ត ដោយនិយាយថា នោះគឺជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm