កូរ៉េខាងជើង រក្សាភាពស្ងៀមស្ងាត់ចំពោះជ័យជម្នះការបោះឆ្នោតប្រធានាធិបតីរបស់លោក Trump

2024/11/07 09:45:53 pm        700

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរក្សាភាពស្ងៀមស្ងាត់អំពីជ័យជម្នះក្នុងការបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទទួលបានអាណត្តិប្រធានាធិបតីទី២។

អ្នកកាន់ទង់គណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ ដោយក្លាយជាប្រធានាធិបតីអាមេរិកទី២ ដែលមិនធ្លាប់មានអាណត្តិពីរជាប់គ្នា បន្ទាប់ពីបានឈ្នះនៅរដ្ឋប្រទាញប្រទង់ សំខាន់ៗ រួមមានរដ្ឋ Pennsylvania, Georgia និងរដ្ឋ North Carolina។

សារព័ត៌មានសំខាន់ៗរបស់កូរ៉េខាងជើង ដូចជាទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) កាសែតប្រចាំថ្ងៃ Rodong Sinmun និងទូរទស្សន៍មជ្ឈិមកូរ៉េ មិនបានរាយការណ៍អំពីជ័យជម្នះការបោះឆ្នោតប្រធានាធិបតីរបស់លោក ត្រាំ ទេ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃព្រហស្បតិ៍នេះទេ។

កាលពីមុន កូរ៉េខាងជើង បានតាមយកព័ត៌មានអំពីលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយប្រយោល តាមធម្មតា បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស។

សម្រាប់ជ័យជម្នះការបោះឆ្នោតទាំង២លើករបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា សារព័ត៌មាន Rodong Sinmun ដែលជាកាសែតសំខាន់របស់កូរ៉េខាងជើងដែលផ្តោតលើទស្សនិកជនក្នុងស្រុក បានចេញផ្សាយលទ្ធផល រយៈពេល ៤ថ្ងៃ បន្ទាប់ពីការប្រកាសជាផ្លូវការ។

នៅពេលដែលលោក ត្រាំ បានឈ្នះតំណែងប្រធានាធិបតីជាលើកដំបូង ក្នុងឆ្នាំ ២០១៦ កូរ៉េខាងជើងបានរាយការណ៍អំពីលទ្ធផលដោយប្រយោល រយៈពេល ១១ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោតតាមរយៈការអត្ថាធិ ប្បាយរបស់សារព័ត៌មាន Rodong Sinmun ដែលបានរិះគន់សារអបអរសាទររបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ទៅកាន់លោក ត្រាំ។

ចំណែក នៅពេលដែលលោក ចូ បៃដិន (Joe Biden) បានឈ្នះតំណែងប្រធានាធិបតី ក្នុងឆ្នាំ ២០០០ កូរ៉េខាងជើង បានរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាងពីរខែ ដោយគ្រាន់តែនិយាយដោយប្រយោលតាមរយៈបណ្តាញផ្សព្វផ្សាយរបស់កូរ៉េខាងជើង DPRK Today បន្ទាប់ពីពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោក បៃដិន។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm