កម្ពុជា នឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧

2021/10/19 04:47:51 pm        593

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិត​ក្រោម​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌អាស៊ាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុននេះ នឹងរៀបចំកិច្ចប្រជុំ​ឧត្តមមន្ត្រីអាស៊ាន​ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ​ជាមួយដៃគូ​សន្ទនា​តាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងផ្តល់កិត្តិយសថ្លែង​សុន្ទរកថា ​បើកតាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសំណាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន ៖ សាធារណរដ្ឋប្រជាមានិតចិន- ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះដែរ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យ​វិប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើរបស់ភាគីឥណ្ឌាផងដែរ។

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃ​គូសន្ទនា នឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ានដែលជាគ្រឹះមួយ​នៃ​សក្ដានុពលសហគមន៍អាស៊ាន​ការកសាងភាព​សុខដុមរមនា​ក្នុង​ចំណោមប្រជាជាតិអាស៊ាន ការ​លើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីក​ការយល់​ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក​ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការជំរុញ​វិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌​ ការ​ច្នៃប្រឌិត​នវានុវត្តន៍ ការបង្កើនជីវភាពរស់នៅ​ក្នុងការ​កសាង​សហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។

កិច្ចប្រជុំខាងលើនឹងពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖

១-ពិនិត្យលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌

និងសិល្បៈ ក្នុងនោះរួមមាន ៖

-ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ២០១៦-២០២៥

-ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ានក្នុងបរិបទ នៃការរីករាលដាល នៃជំងឺកូវីដ-១៩

-សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២

-បញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន

២- អង្គប្រជុំនឹងពិនិត្យរួមមាន ៖

-សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីអំពីការលើកកម្ពស់ការច្នៃប្រឌិត​និងសម្របខ្លួន ទៅ​នឹងសហគមន៍ អាស៊ានដើម្បីគាំទ្រដល់ វប្បធម៌ និង សេដ្ឋកិច្ច​ច្នៃប្រឌិត

-សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើត​មជ្ឈមណ្ឌល​សម្រាប់វប្បធម៌ និងឧស្សាហកម្ម​ច្នៃប្រឌិត

-វេទិកា​ធុរកិច្ច​នវានុវត្តន៍​អាស៊ាន

-គំនិត​ផ្ដួចផ្ដើម​របស់កម្ពុជា​សម្រាប់សកម្មភាពវប្បធម៌អាស៊ាន ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន ឆ្នាំ២០២២

-សេចក្តីព្រាងផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានរួមមាន ៖ អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ ​លើវិស័យវប្បធម៌ និង​សិល្បៈសម្រាប់​ឆ្នាំ២០២២-២០២៥

-វេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm