ក្រុមជំនួយផ្នែកវេជ្ជសាស្រ្ដមិនមែនរដ្ឋាភិបាលគ្រូពេទ្យគ្មានព្រំដែន(MSF) បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមសកម្មភាពឡើងវិញ នៅក្នុងជំរំរងគ្រោះទុរ្ភិក្សសម្រាប់ជនភៀសខ្លួនខាងក្នុងប្រទេស នៅទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។

ក្រុមជំនួយគ្រូពេទ្យគ្មានព្រំដែន(MSF) បាននិយាយនៅលើវេទិកាសង្គម X ថា «បន្ទាប់ពីរយៈពេល ៦០ថ្ងៃ យើងបានបន្តកម្មវិធីអាហារូបត្ថម្ភសម្រាប់អ្នកមកពិនិត្យជំងឺរបស់យើងឡើងវិញ។

កាលពីដើមខែសីហាក្រុមជំនួយផ្នែកវេជ្ជសាស្រ្ដមិនមែនរដ្ឋាភិបាលគ្រូពេទ្យគ្មានព្រំដែន(MSF) បានរាយការណ៍ថា អង្គការត្រូវបង្ខំឱ្យកាត់បន្ថយចំនួនកុមារខ្វះអាហារូបត្ថម្ភដែលទទួលការព្យាបាលនៅជំរំ Zamzam ជាជំរំធំបំផុតមួយសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ Darfur ប្រទេសស៊ូដង់ ដោយសារតែការបិទផ្លូវសម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលបានបិទដោយកងកម្លាំងគាំទ្ររហ័ស យោធាប៉ារ៉ា (RSF) ។