ប្រភព៖ ក្រុមហេសបូឡា បាញ់រ៉ូកែតប្រហែល ១២០គ្រាប់ ទៅលើអ៊ីស្រាអែល បង្កឲ្យមានអ្នករងរបួសនិង ការខូតខាត

2024/11/07 10:14:07 pm        778

យោងតាមប្រភពព័ត៌មានរបស់អ៊ីស្រាអែល បានឲ្យដឹងថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតប្រហែល ១២០គ្រាប់ ទៅលើភាគខាងជើង និងភាគកណ្តាលអ៊ីស្រាអែលពេញមួយថ្ងៃពុធ ដោយបានបណ្តាលឲ្យមានអ្នករងរបួស និងការខូចខាត។

យោធាអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ូកែតប្រហែល ៥០គ្រាប់ ដែលបានបាញ់ចេញពីប្រទេសលីបង់ ក្នុងរយៈពេល ១៥នាទី បានត្រូវចំទីតាំងជាច្រើន នៅភាគខាងជើងតំបន់ Galilee របស់អ៊ីស្រាអែល ដោយបន្ថែមថា ពួកវាមួយចំនួន ត្រូវស្ទាក់ចាប់បាន។

ទន្ទឹមនឹងនេះ ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា គ្រាប់រ៉ូកែតមួយចំនួន បានធ្លាក់ទៅលើសហគមន៍ Avivim ដែលជាសហគមន៍មួយនៅជាប់នឹងមូលដ្ឋានយោធា នៅតំបន់ Upper Galilee ដែលក្រុមហេសបូឡា បានកំណត់គោលដៅម្តងហើយម្តងទៀត។

ទូរទស្សន៍ Kan TV បាននិយាយថា មនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ផ្ទះប្រហែល ១០ខ្នង ត្រូវរងការវាយប្រហារ និងបានបបង្កឲ្យអគ្គិភ័យឆាបឆេះឡើង។

នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ មីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ឆ្ពោះទៅកាន់ភាគកណ្តាលអ៊ីស្រាអែល ដោយបានបង្កសំឡេងស៊ីរ៉ែនរោទិ៍ឡើង នៅទូទាំងតំបន់ Gush Dan ដែលជាកន្លែងអាកាសយានដ្ឋានអន្តរជាតិ Ben Gurion និងទីក្រុង និងសហគមន៍រាប់សិប បានតាំងនៅ។ ក្រុមអ្នកស្រុករាយការណ៍ថា បានឮសំឡេងផ្ទុះជាច្រើនគ្រាប់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm