ចិន៖ ខ្លួនគោរពជម្រើសរបស់អាមេរិក និងអបអរ ចំពោះជ័យជម្នះរបស់លោក Trump

2024/11/07 10:40:59 pm        43


ប្រទេសចិនបានសម្តែងការគោរព ចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរ ចំពោះជ័យជម្នះរបស់លោក Donald Trump ខណៈដែលសារព័ត៌មានផ្លូវការមួយ បានអំពាវនាវឲ្យមានវិធីសាស្រ្ត «ប្រាកដនិយម» ចំពោះទំនាក់ទំនងចិន-អាមេរិក ដើម្បីដោះស្រាយការយល់ឃើញខុសគ្នារបស់ប្រទេសទាំង២ ឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា លោក Trump ជាបេក្ខជនខាងគណបក្សសាធារណរដ្ឋដែលបានសន្យាថា នឹងអនុវត្តវិធានការពន្ធយ៉ាងតឹងរ៉ឹង ដណ្តើមបានកៅអីសេតវិមានមកវិញ ជាមួយនឹងជ័យជម្នះយ៉ាងលើសលុបលើបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris ក្នុងការបោះឆ្នោត កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

ហើយពាក់ព័ន្ធទៅនឹងលទ្ធផលបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីល្ងាចថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងគោរពចំពោះការជ្រើសរើសរបស់ប្រជាជនអាមេរិក និងអបអរសាទរលោក Trump ដែលឈ្នះការបោះឆ្នោតប្រធានាធិបតី»។

នៅថ្ងៃទី៦ ខែវិច្ឆិកានោះ សារព័ត៌មានគ្រប់គ្រងដោយរដ្ឋ China Daily បានលើកឡើងនៅក្នុងវិចារណកថាមួយថា តំណែងប្រធានាធិបតីលើកទី២ របស់លោក Trump អាចបង្ហាញនូវ «ការចាប់ផ្តើមថ្មី ក្នុងទំនាក់ទំនងចិន-អាមេរិក ប្រសិនបើឱកាសដែលត្រូវបានផ្តល់ឲ្យ មិនត្រូវបានបំផ្លាញចោលនោះទេ»។

សារព័ត៌មាននេះ បានបន្តថា រដ្ឋបាលអាមេរិកបន្ទាប់ អាចពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ដើម្បីដោះស្រាយការយល់ឃើញខុសគ្នា «ដែលមានចាប់ពីបញ្ហាកោះតៃវ៉ាន់ រហូតដល់ពាណិជ្ជកម្ម និងសមុទ្រចិនខាងត្បូង»។

សារព័ត៌មាន China Daily បានបន្ថែមថា គោលនយោបាយ និង «ការយល់ខុស» របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន បានបង្កជាបញ្ហាប្រឈមយ៉ាងធំដល់ទំនាក់ទំនង រវាងប្រទេសទាំង ២ ដោយបញ្ជាក់ថា «វិធីសាស្រ្តប្រកបដោយភាពប្រាកដនិយម ចំពោះទំនាក់ទំនងទ្វេភាគី គឺមានសារៈសំខាន់ ក្នុងការរកផ្លូវចេញពីភាពស្មុគស្មាញនៃបញ្ហាប្រឈមពិភពលោក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm