តុលាការបដិវត្តន៍អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុគ្គល ៤នាក់ ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល

2024/11/07 10:56:06 pm        58

ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីថ្ងៃពុធថា មនុស្ស ៤នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយតុលាការបដិវត្តន៍មួយ នៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ពីបទចារកម្មឲ្យអ៊ីស្រាអែល។

សារព័ត៌មាន Fars បាននិយាយថា ជនជាប់ចោទបីនាក់ ដែលសញ្ជាតិរបស់ពួកគេ តុលាការមិនបានផ្តល់ឲ្យនោះ ត្រូវបានចោទប្រកាន់ថា បានជួយទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល Mossad ផ្លាស់ទីឧបករណ៍ដែលបានប្រើ ក្នុងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh កាលពីឆ្នាំ២០២០។

លោក Fakhrizadeh ត្រូវបានសេវាចារកម្មលោកខាងលិចមើលឃើញថា ជាមេគំនិតនៃកម្មវិធីសម្ងាត់របស់អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ។ សាធារណៈរដ្ឋឥស្លាម បានបដិសេធជាយូរមកហើយចំពោះមហិច្ឆតាបែបនេះ។

ដោយដកស្រង់ប្រភពស៊ើបការណ៍ សារព័ត៌មាន Jewish Chronicle បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ថា លោក Fahrizadeh ត្រូវបានសម្លាប់ដោយកាំភ្លើងមួយដើមមានទម្ងន់មួយតោន ដែលបានរត់ពន្ធចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ជាបំណែកៗដោយភ្នាក់ងារ Mossad ដែលមានជនជាតិអ៊ីស្រាអែល និង     អ៊ីរ៉ង់។

អ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីពេលវេលានៃការសម្លាប់គាត់ទេ ហើយកាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយជាការឆ្លើយតបនឹងរបាយការណ៍ Farsថា៖ «យើងមិនដែលធ្វើអត្ថាធិប្បាយលើបញ្ហាបែបនេះទេ។ ពុំមានការផ្លាស់ប្តូរគោលជំហររបស់យើងទេ»។

សារព័ត៌មាន Fars បាននិយាយថា ចុងចោទទី៤ ដែលត្រូវបានកាត់ទោសប្រហារជីវិត ត្រូវបានភ្ជាប់ទៅនឹងករណីចារកម្មដែលមិនបានបញ្ជាក់ច្បាស់លាស់មួយផ្សេងទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm