អូស្ត្រាលី នឹងដាក់បម្រាមលើបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ

2024/11/07 11:05:47 pm        87


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងដាក់បម្រាមលើបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ។ ប្រទេសនេះ កំពុងសាកល្បងប្រព័ន្ធត្រួតពិនិត្យអាយុ ដើម្បីរារាំងកុមារពីបណ្តាញផ្សព្វផ្សាយសង្គមដោយបម្រាមនេះ អាចធ្វើទៅបាន នៅឆ្នាំក្រោយ។ 

លោក Albanese បានបញ្ជាក់ពីការបង្កគ្រោះថ្នាក់ដល់កុមារ រួមទាំងការបង្ហាញពីផលប៉ះពាល់នៃរូបភាព និងខ្លឹមសារនាំឲ្យមានភាពស្អប់ខ្ពើម ដែលសំដៅលើក្មេងប្រុស។

ច្បាប់នេះ នឹងត្រូវបានណែនាំនៅឆ្នាំនេះ ហើយនឹងចូលជាធរក្នុងមានរយៈពេល១២ខែ បន្ទាប់ពីការអនុម័ត។ គ្មានការលើកលែងចំពោះកុមារដែលមានការយល់ព្រមពីឪពុកម្តាយ ឬគណនីដែលមានស្រាប់នោះទេ។ លោក បាននិយាយបន្ថែមថា វេទិកាបណ្តាញផ្សព្វផ្សាយសង្គម ត្រូវតែបង្ហាញថា ពួកគេនឹងរារាំងការចូលប្រើប្រាស់សម្រាប់កុមារ មិនទាន់គ្រប់អាយុ។

ទំនួលខុសត្រូវ នឹងនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញថា ពួកគេនឹងមានចំណាត់ការសមហេតុផលដើម្បីទប់ស្កាត់ការចូលប្រើប្រាស់។ ការទទួលខុសត្រូវនឹងមិនស្ថិតនៅលើឪពុកម្តាយ នោះទេ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក Michelle Rowland បាននិយាយថា ច្បាប់នឹងអនុវត្តចំពោះវេទិកាដូចជា Meta, Instagram, TikTok និងបណ្តាញ X ។

YouTube ប្រហែលជាត្រូវបានរួមបញ្ចូលផងដែរ។ ប្រទេសជាច្រើន មានផែនការដាក់កម្រិតលើការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារ ប៉ុន្តែគោលនយោបាយរបស់ប្រទេសអូស្ត្រាលី គឺជាផ្នែកមួយនៃវិធានការតឹងរ៉ឹងបំផុត។

ប្រទេសបារាំង បានស្នើឱ្យហាមឃាត់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារ មានអាយុក្រោម១៥ឆ្នាំ ប៉ុន្តែត្រូវបានអនុញ្ញាតមានការលើកលែងប្រសិនបើមានការយល់ព្រមពីឪពុកម្តាយ។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        1
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        42
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm