សេវាកម្មសារព័ត៌មានយោធាអ៊ីស្រាអែល បានរាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារទីតាំងរបស់ក្រុមសកម្មប្រយុទ្ធចំនួន ១១០កន្លែង នៅក្នុងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
ជាក់ស្តែង ទីតាំងរបស់ក្រុមភេរវករចំនួន ២០កន្លែង នៅតំបន់ Baalbek និងភាគខាងជើងនៃទន្លេ Litani ក្នុងប្រទេសលីបង់ ត្រូវបានវាយប្រហារតាមអាកាស។ របាយការណ៍ បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធហេសបូឡាប្រហែល ៦០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទាំងនេះ។
ក្នុងចំណោមគោលដៅដែលបានវាយប្រហារ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានកត់ត្រាក្នុងបញ្ជី នូវ«គោលដៅភេរវករជាច្រើន» រួមទាំងជើងទម្របាញ់រ៉ូកែតមួយគ្រឿងដែលគេបានប្រើសម្រាប់បាញ់មី ស៊ីល ទៅកាន់អ៊ីស្រាអែល ក៏ដូចជាឃ្លាំងអាវុធផងដែរ។
សេវាសារព័ត៌មាននេះ បានបន្ថែមថា ទាហានរបស់ IDF «បន្តសកម្មភាពមានកម្រិត កំណត់ទីតាំង និង គោលដៅ នៅភាគខាងត្បូងប្រទេសលីបង់»។ នៅក្នុងតំបន់នេះ ពួកគេបានបំផ្លាញឃ្លាំងអាវុធមួយ និងសម្លាប់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ កាលពីថ្ងៃពុធ។