កម្ពុជា-ចិន បើកសម្ពោធជាផ្លូវការកម្មវិធី«ដំណើរភាពយន្តចល័តដ៏ឆ្នើម លើកទី៨»

2024/11/07 11:52:54 pm        222

ភ្នំពេញ ៖ ពិធីសម្ពោធជាផ្លូវការកម្មវិធី“ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨“ ដែលនឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា, នៅរោងភាពយន្តលេជេន អូឡាំព្យ៉ា នារសៀលថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។

​លោក ចេន ឆង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៤នេះជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន និងកម្ពុជា» ដែលកំណត់រួមគ្នា ដោយលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលជានិមិត្តសញ្ញាមួយក្នុងប្រវត្តិសាស្ត្រផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ ពីដើមឆ្នាំមក សកម្មភាពដ៏គួរអោយចាប់អារម្មណ៍នានា បានរៀបចំឡើងជាបន្តបន្ទាប់ដូចជា ៖ ពិធីចាប់ដំណើរការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិននិងកម្ពុជា» សកម្មភាព«រីករាយបុណ្យ ចូលឆ្នាំថ្មីចិន» កម្មវិធីបទសម្ភាសន៍ឈ្មោះ«BING BING YOU LI LE» វេទិកាធនាគារគំនិត និងការទូតសាធារណៈចិននិងកម្ពុជា។ កម្មវិធីវប្បធម៌«ទឹកតែ និងពិភពលោក» ពិព័រណ៍រូបថត«កម្ពុជា-ចិន ក្នុងស៊ុមតែមួយ» ការសន្ទនា រវាងយុវជនចិន និងកម្ពុជា ការផ្លាស់ប្តូរក្បាច់គុនចិននិងខ្មែរដូចជា «ការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោនៅអង្គរ» «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ - សៅលីញ ហឺណាន-កម្ពុជា» ជាដើម ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាកាន់តែញឹកញាប់។ មិត្តភាពរវាងចិននិងកម្ពុជា ចាក់ឬសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជនបានដំណើរការរហូតមកមិនដែលអាក់ខាននោះទេ ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងគាំទ្ររាល់សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុងគ្រប់វិស័យតាមទម្រង់ខុសៗគ្នា ដែលក្នុងនោះបូករួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត និងទូរទស្សន៍រវាងចិន និងកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ យើងដឹងហើយថា ទំនាក់ទំនងរវាងប្រជាជននិងប្រទេសយើងទាំងពីរ កម្ពុជា-ចិន មានតាំងពីសម័យកាល យូរលង់មក ហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បាន រួមគ្នាប្រឹងប្រែងពូនជ្រំ ចំណង មិត្ត ភាព និងកិច្ច សហ ប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹង មាំ ថែមទៀត ជាលំដាប់លើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រោងជ្រោយ។ 

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រោមគំនិតផ្តួចផ្តើម នៃយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្ត ពង្រីក កិច្ច សហ ប្រតិបត្តិ ការលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើក កម្ពស់ ដែលរួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងសង្គម និងសង្គម ដែលជា មូលដ្ឋាន គ្រឹះ ក្នុងការកសាង សហគមន៍ ជោគ វាសនា រួម ដោយការរួមរស់ជាមួយគ្នាប្រកប ដោយ សុខសន្តិភាព និង ការ អភិវឌ្ឍ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm