យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ត្រូវរបងអាកាសយានដ្ឋានរដ្ឋ Arizona សហរដ្ឋអាមេរិក រួចហួសទៅបុករថយន្តមួយគ្រឿងទៀត ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ ។
នគរបាលនិយាយថា មនុស្ស ៤នាក់នៅលើយន្តហោះ បានស្លាប់នៅកន្លែងកើតហេតុ ខណៈដែលមនុស្សទី ៥ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយរបួសរលាកភ្លើងធ្ងនធ្ងរ ។
អ្នកដំណើរនៅលើយន្តហោះរួមមានក្មេងប្រុស Graham Kimball អាយុ ១២ឆ្នាំ និងឪពុករបស់ក្មេងប្រុសលោក Drew Kimball អាយុ ៤៣ឆ្នាំ ។ ជនរងគ្រោះ ២នាក់ផ្សេងទៀត គឺលោក Rustin Randall អាយុ ៤៨ឆ្នាំ និងលោក Spencer Lindahl អាយុ ៤៣ឆ្នាំ ។ ចំណែកឯអ្នកបើកបររថយន្ត បានស្លាប់ផងដែនៅកន្លែងកើតហេតុ ។
គណៈក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុធ្លាក់យន្តហោះមួយនេះ ៕