ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានយន្តហោះចម្បាំង F-15 ជំនាន់ក្រោយចំនួន ២៥គ្រឿងពីក្រុមហ៊ុន Boeing ។
ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៥,២ពាន់លានដុល្លារអាមេរិក គឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ធំរបស់អាមេរិក ដែលត្រូវបានអនុម័ត កាលពីដើមឆ្នាំ២០២៤ និងរួមបញ្ចូលទាំងជម្រើសបន្ថែមយន្តហោះចំនួន ២៥គ្រឿងទៀត។
គួរបញ្ជាក់ថា យន្តហោះនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធរួមជាមួយអាវុធរបស់អ៊ីស្រាអែលដែលមានស្រាប់ ក៏ដូចជាការបង្កើនរយៈចម្ងាយឆា្ងយជាងមុន និងបរិមាណផ្ទុកច្រើនជាងមុន។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គុណសម្បត្តិទាំងនេះនឹងអាចឲ្យកងទ័ពអាកាសអ៊ីស្រាអែលបន្តរក្សាឧត្តមភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត នៅតំបន់មជ្ឈិមបូព៌ា»៕

