អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា សហរដ្ឋអាមេរិក អាចបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន បានយ៉ាងឆាប់រហ័ស ដោយសារតែប្រទេសនេះ មានជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ។
លោកបានថ្លែងនៅកម្មវិធីរត់ម៉ារ៉ាតុងយុវជននៃអង្គការអប់រំ Znanie ថា៖«ប្រហែលជា យើងគួរតែនិយាយដោយត្រង់ទៅ វាពិតជាសំខាន់ណាស់ ដែលការបោះឆ្នោតនៅអាមេរិក បានបញ្ចប់។ ហេតុអ្វីបានជាវាសំខាន់? ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត អ្នកខ្លះនិយាយអំពីសង្រ្គាម អ្នកខ្លះនិយាយអំពីសន្តិភាព និងសន្យាថា នឹងបង្កើតសន្តិភាពឲ្យបានឆាប់រហ័ស»។
«សហរដ្ឋអាមេរិក គឺជាប្រទេស ដែលអាចនាំឲ្យជម្លោះជុំវិញអ៊ុយក្រែនឈានដល់ការបញ្ចប់បានយ៉ាងឆាប់រហ័ស ព្រោះប្រទេសនេះ គឺជាប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះដោយផ្ទាល់ និងដោយប្រយោល។ នេះគឺជាប្រទេសដែលប្រកាសគោលដៅនៃការធ្វើឲ្យការបរាជ័យជាយុទ្ធសាស្ត្រមកលើយើង គឺជនជាតិរុស្ស៊ី និងប្រទេសរបស់យើង គឺសហព័ន្ធរុស្ស៊ី»។
លោកបាននិយាយថា វាគួរសរសើរ ប្រសិនបើនរណាម្នាក់ អាចផ្លាស់ប្តូរអ្វីមួយនោះ។ លោកបានបន្ថែមថា៖«ប្រសិនបើទាំងអសនេះ គឺគ្រាន់តែជាសេចក្តីថ្លែងការណ៍យុទ្ធនាការប៉ុណ្ណោះ យើងបានឃើញរឿងបែបនេះ ពីមុនមកហើយ»។

