អគ្គលេខាធិការអង្គការណាតូលោក Mark Rutte និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី
និងកូរ៉េខាងជើង មិនត្រឹមតែជាការគំរាមកំហែងចំពោះសន្តិសុខរបស់អឺរ៉ុបប៉ុណ្ណោះទេ
ប៉ុន្តែវាគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែរ ។
មុនជំនួបជាមួយក្រុមមេដឹកនាំអឺរ៉ុបក្នុងទីក្រុង Budapestប្រទេសហុងគ្រី លោក Rutte និយាយថា រុស្ស៊ីកំពុងចែករំលែកបច្ចេកវិទ្យាចុងក្រោយដល់កូរ៉េខាងជើង
ជាថ្នូរឲ្យកូរ៉េខាងជើងជួយធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ហើយនេះគឺជាការគំរាមកំហែង មិនត្រឹមតែអឺរ៉ុបដែលជាផ្នែកមួយនៃអង្គការណាតូប៉ុណ្ណោះទេ
ប៉ុន្តែវាគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែរ ។

លោកថា លោកទន្ទឹងរង់ចាំអង្គុយជជែកគ្នាជាមួយលោក Donald
Trump ដើម្បីពិភាក្សាលើវិធីដែលពួកយើងត្រូវប្រឈមការគំរាមកំហែងទាំងនេះរួមគ្នា
។
លោក Rutte បន្តទៀតថា ពលរដ្ឋសហរដ្ឋអាមេរិក
បានបោះឆ្នោតជ្រើសរើសរូបលោក លោកគឺជាប្រធានាធិបតី ។ ខ្ញុំធ្លាប់ធ្វើការយ៉ាងល្អជាមួយលោកអស់រយៈពេល
៤ឆ្នាំ ។ លោកដឹងច្បាស់ពីអ្វីដែលលោកចង់បាន ៕