ឯកឧត្តម វ៉ា​ត់ ចំរើន​៖ វៀតណាម​កំណត់​យក​ខែ​ឧសភា​ដើម្បី​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣១

2021/10/19 05:18:01 pm        289

​ស៊ី​ហ្គេម៖ វៀតណាម​បាន​កំណត់​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នា​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២ ស្របពេល​បណ្ដា​ប្រទេស​អាស៊ានបាន​គាំទ្រ​ឲ្យ​កម្ពុជា ​ធ្វើជា​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ចាប់ពី​ខែធ្នូ ឆ្នាំ​២០២១។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍កាលពី​ថ្ងៃទី​១៨ ខែតុលា​ម្សិលមិញ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាមបាន​អះអាងថា ស៊ី​ហ្គេមលើក​ទី​៣១ នឹងត្រូវ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២ ប៉ុន្ដែ​មិនទាន់​កំណត់​ថ្ងៃ​ប្រកួត​នោះទេ ដោយ​ពេលវេលា​ច្បាស់លាស់វៀតណាម​នឹង​ផ្ដល់​លិខិតផ្លូវការ​ ដល់​បណ្ដា​ប្រទេស​សមាជិក​ក្នុងពេល​ឆាប់ៗ​ខាងមុខ។​ ​ឯកឧត្តម​បន្ដថា ដំណាលគ្នានឹង​ការអះអាង​ត្រូវ​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣១ នា​ពាក់កណ្ដាល​ឆ្នាំ​ក្រោយនេះដោយសារ​កៀក​នឹង​កាលបរិច្ឆេទ​របស់​ម្ចាស់ផ្ទះ​បន្ដវេណគឺ​កម្ពុជា បណ្ដា​ប្រទេស​អាស៊ានក៏បាន​គាំទ្រ​ឲ្យ​កម្ពុជា ធ្វើជា​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ចាប់ពី​ធ្នូ ឆ្នាំ​២០២១ តទៅ ដើម្បី​ឲ្យ​កម្ពុជា​បាន​បន្ដការងារ​របស់​ខ្លួនដោយ​ផ្លូវការ និង​ពេញ​សិទ្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដដែល​បាន​បញ្ជាក់ថា ទាំង​ការអះអាង​នឹង​រៀបចំ​ស៊ី​ហ្គេមនា​ពាក់ កណ្ដាល​ខែឧសភា ឆ្នាំ​២០២២ របស់​ភាគី​វៀតណាម ក៏ដូចជា​ការ​ឲ្យ​កម្ពុជា​ធ្វើ​សហប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​អាស៊ាន គ្រាន់តែ​ការធ្វើ​សហប្រធាន​នេះត្រូវ​រង់ចាំ​ការសម្រេច​ផ្លូវការ​ របស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នា​ខែធ្នូ​ខាងមុខ។​

​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដំបូង​ឡើយ​ត្រូវ​រៀបចំ​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកាដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ។ ប៉ុន្ដែ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ វៀតណាមបានស្នើ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ពន្យារពេល​ទៅ​ឆ្នាំក្រោយកាលពី​ខែមិថុនា​កន្លងទៅ។ តែ​ដោយ​ម្ចាស់ផ្ទះ​វៀតណាមមិនទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់ ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ក៏​បា​ន​ដាក់​ឱ​សាទ​វាទ​ឲ្យ​វៀតណាម​ត្រឹម​ខែតុលា​នេះ ដើម្បី​កំណត់​ពេលវេលា​រៀបចំ​ស៊ី​ហ្គេម រហូតដល់​កិច្ចប្រជុំ​កាលពី​ម្សិលមិញទើប​វៀត​ណាន​បាន​អះអាង​ច្បាស់លាស់​ថា នឹងធ្វើ​នៅ​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm