បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់ Crystal Palace លោក Patrick Vieira ស្ទើរតែដឹកនាំក្រុមឈ្នះការប្រកួតលើអតីតក្រុមដែលធ្លាប់មានអាជីពជាកីឡាករ Arsenal ទៅហើយ តែគ្រាប់របស់ Alexandre Lacazette នៅចុងម៉ោងធ្វើឱ្យក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ។

បន្ទាប់ពីការនាំមុខមុនរបស់ក្រុមម្ចាស់ផ្ទះ Arsenal ដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang តាំងពីនាទីទី៨ ក្រុមភ្ញៀវ Crystal Palace បានវាយបករហូតនាំមុខវិញ ២-១ ដោយគ្រាប់បាល់របស់ Christian Benteke នៅវគ្គទី២ នាទីទី៥០ និង Odsonne Edouard នៅនាទីទី៧៣។ គួរតែជា ៣ពិន្ទុទៅហើយសំរាប់ក្រុមរបស់លោក Patrick Vieira នៅចំពោះមុខអតីតក្រុមតែខ្សែប្រយុទ្ធបារាំង Alexandre Lacazette គឺជាអ្នកតាមស្មើវិញនៅនាទីទី៩០+៥ ហៀបនឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ។ លទ្ធផលនេះធ្វើឱ្យ Arsenal ឡើងមកលេខ ១២ ក្នុងតារាងមាន ១១ពិន្ទុ ខណៈ Crystal Palace បន្តឈរលេខ ១៤ មាន ៨ពិន្ទុ។ Arsenal នឹងត្រូវទទួលភ្ញៀវ Aston Villa ចុងសប្តាហ៍នេះក្នុងសប្តាហ៍ទី៩ English Premier League ខណៈ Crystal Palace នឹងត្រូវទទួល Newcastle United៕
អត្ថបទ៖នាង សុភាវុធ