សមរភូមិមុខអ៊ុយក្រែន និងក្នុងទីក្រុង Kyiv សង្ឃឹម ថាលោកTrump នឹងបន្តជួយរហូតចប់សង្រ្គាម

2024/11/08 10:36:51 am        237

កងទ័ពនៃអង្គភាពកាំភ្លើងធំរបស់អ៊ុយក្រែននៅសមរភូមិជួរមុខនៃភាគខាងកើតរបស់ប្រទេសនេះ បានដឹងយ៉ាងច្បាស់អំពីលទ្ធផលបោះឆ្នោតអាមេរិកដែលចង្អុលទៅជ័យជម្នះរបស់លោក Donald Trump កាលពីថ្ងៃពុធ ប៉ុន្តែមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។លោក Trumpធ្លាប់និយាយថាលោកនឹងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនត្រឹម២៤ម៉ោង។  

ប៉ុន្មានម៉ោងក្រោយប្រកាសជ័យជម្នះរបស់លោក Trump មេបញ្ជាការវ័យ៣៩ឆ្នាំរបស់អង្គភាពនេះនិយាយថា ពួកគេសង្ឃឹមថាបរិមាណអាវុធ និងកាំភ្លើងសម្រាប់ជ័យជម្នះរបស់ពួកគេនឹងកើនឡើង។ យើងមិនខ្វល់ថានរណាជាប្រធានាធិបតីទេ ដរាបណាគេមិនកាត់ជំនួយចេញពីយើង ព្រោះយើងត្រូវការជំនួយ។

ទោះយ៉ាងណាក៏ដោយជ័យជម្នះរបស់លោក Trump បានបណ្ដាលឱ្យមានមន្ទិលជុំវិញការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន ហើយនៅទីបំផុតថាតើទីក្រុង Kyiv អាចយកឈ្នះការឈ្លានពានរបស់រុស្ស៊ីបានដែរឬទេ។ ប្រជាជនអ៊ុយក្រែនជាច្រើនសង្ឃឹមថាលោក Trump នឹងប្រកាន់ខ្ជាប់នូវការគាំទ្ររបស់អាមេរិកសម្រាប់ប្រទេសរបស់ពួកគេ។  

លោក Trump បានកោតសរសើរពីទំនាក់ទំនងល្អរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin ហើយបានហៅមេដឹកនាំរុស្ស៊ីថាជាមនុស្សឆ្លាត។សម្រាប់ការឈ្លានពានអ៊ុយក្រែន លោកបានរិះគន់ម្តងហើយម្តងទៀតនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន។ លោកបានចាត់ទុកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាជា "អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី" សម្រាប់ការឈ្នះជំនួយពីអាមេរិក។

លោក Zelensky ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដំបូងដែលអបអរសាទរលោក Trump ជាសាធារណៈនិងនិយាយថាលោកទាំងពីរបានពិភាក្សាអំពីរបៀបបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី អំឡុងជំនួបកាលពីខែកញ្ញានៅអាមេរិក។លោកថាខ្ញុំសូមសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trumpលើវិធីសាស្រ្ត "សន្តិភាពតាមរយៈកម្លាំង" នៅក្នុងកិច្ចការពិភពលោក។ នេះគឺពិតជាគោលការណ៍ដែលអាចនាំមកនូវសន្តិភាពក្នុងប្រទេសអ៊ុយក្រែនកាន់តែជិត។ នៅទីក្រុង Kyiv ដែលរងការវាយប្រហារពីយានដ្រូនរបស់រុស្សី ជារៀងរាល់ថ្ងៃ ប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំពឹងទុករបស់ពួកគេលើប្រធានាធិបតីអាមេរិកបន្ទាប់។ ពួកគេគិតថា អ៊ុយក្រែននឹងត្រូវបង្ខំចិត្តបោះបង់ទឹកដីជាថ្នូរនឹងសន្តិភាពក្រោមអាណត្តិប្រធានាធិបតី Trump។ ប៉ុន្តែពួកគេពេញចិត្តចំពោះអ្វីហៅថាថាក្តីសង្ឃឹមក្លែងក្លាយដែលរដ្ឋបាល Biden ផ្តល់ជូន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am