អ៊ីស្រាអែល អនុម័តច្បាប់ អនុញ្ញាតឱ្យបណ្តេញសាច់ញាតិរបស់អ្នកវាយប្រហារជាពលរដ្ឋប៉ាឡេស្ទីន

2024/11/08 07:18:22 pm        107

សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តច្បាប់មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល បណ្តេញសាច់ញាតិរបស់អ្នកវាយប្រហារជាពលរដ្ឋប៉ាឡេស្ទីន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ឬគោលដៅផ្សេងទៀត ទោះបីជាពួកគេមានសញ្ជាតិអ៊ីស្រាអែល ក៏ដោយ។

ច្បាប់ថ្មីនេះ ផ្តល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីនិរទេសសមាជិកគ្រួសារនៃបុគ្គលដែលត្រូវបានចាត់ទុកដោយអាជ្ញាធរអ៊ីស្រាអែល ថា ជា «ប្រតិបត្តិករភេរវកម្ម»។

នៅក្រោមច្បាប់នេះ សាច់ញាតិទាំងអស់ អាចត្រូវបានបណ្តេញចេញពីអ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ឬទីតាំងផ្សេងទៀត។

ច្បាប់នេះ អនុញ្ញាតឲ្យមានការនិរទេស ប្រសិនបើសមាជិកគ្រួសារមួយ ត្រូវបានគេរកឃើញថា បានស្គាល់ គាំទ្រ ឬជំរុញដល់សកម្មភាពភេរវកម្មដែលបានគ្រោងទុក ទោះបីជាសកម្មភាពនេះ មិនត្រូវបានអនុវត្ត ក៏ដោយ។

ច្បាប់ ដែលបានដាក់ចេញដោយសមាជិកនៃក្រុមចម្រុះស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ត្រូវបានអនុម័តដោយមានការគាំទ្រពីសមាជិកសភាចំនួន៦១រូប ហើយ៤១ រូបប្រឆាំង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សភា។

Adalah ជាមជ្ឈមណ្ឌលច្បាប់សម្រាប់សិទ្ធិជនជាតិភាគតិចអារ៉ាប់នៅក្នុងប្រទេសអ៊ីស្រាអែល បានថ្កោលទោសច្បាប់នេះដោយបាននិយាយថា «វានឹងពង្រឹងប្រព័ន្ធច្បាប់ពីរកម្រិតរបស់អ៊ីស្រាអែល មួយសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងមួយទៀតសម្រាប់ជនជាតិជ្វីហ្វអ៊ីស្រាអែល»។

ក្រុមនេះ បានបញ្ជាក់ថា ច្បាប់ នឹងបង្កើតការដាក់ទណ្ឌកម្មរួម និងបង្ហាញថា ជា «ការកើនឡើងដ៏គ្រោះថ្នាក់ ក្នុងការបង្រ្កាបរបស់អ៊ីស្រាអែលលើសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ក្រោមការបង្ហាញថាប្រឆាំងអំពើភេរវកម្ម»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm