មន្ត្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺ​ផ្សេងៗ​ក្នុង​រដូវរំ​ហើយ

2024/11/08 07:49:35 pm        170

នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយនេះ ខណៈទឹក​ភ្លៀងនឹ​ង​ត្រូវថមថយនៅពាក់កណ្តាលខែវិចិ្ឆកានេះ ដោយរដូវរំ​ហើយ​និង​ត្រូវ​ចូល​មក​ជំនួស​នឹង​ធ្វើ​ឲ្យ​មាន​ភាពត្រជាក់ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​។

លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងប្រាប់ BTV ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈាន​ដល់​រដូវ​រំហើយ (រដូវធ្លាក់ខ្យល់) ក្នុងនោះភ្លៀងក៏ចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏មិនដាច់​ដែរ​។ ថ្វីត្បិតតែថាឆ្នាំ២០២៤នេះ មិនមានផ្ទុះករណីជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់ការងារនេះបាន ប៉ុន្តែក៏សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្ត​ចូល​រួម​ប្រុង​ប្រយ័ត្ន ព្រោះមិនទាន់អស់ការធ្លាក់ភ្លៀងនោះទេ ព្រោះថាការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការ ការ​សហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាពិសេសរដូវរំហើយ ធ្វើឲ្យអាកាសធាតុប្រែប្រួល និង​មានជំងឺចំនួន២ ដែលសំខាន់ ទី១.ជំងឺផ្លូវដង្ហើម និងទី២.ជំងឺភ្នែកក្រហម។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវបញ្ហាខាងលើនេះ លោកសាស្រ្តាចារ្យ ញឹប អង្គា​បុស្ស បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកកាន់មនី្ទរពេទ្យឯកទេស ក្នុងការព្យាបាល ដើម្បី​ធ្វើ​ឲ្យកា​រព្យាបាលជំងឺ កូន ចៅ របស់បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ ​បង្កឲ្យមានផលលំបាកទៅដល់កុមារនោះផងដែរ។

សូមបញ្ជាក់​ផងដែរថា យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក នៃក្រសួងធនធានទឹក និង​ឧតុនិយម​តាម​ការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួល នៃសីតុណ្ហភាពនៅ​លើ​ផ្ទៃ​មហា​សមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញ​ឱ្យ​ឃើញ​ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មាន​ប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹង​ទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួល​របប​ទឹក​ភ្លៀង​មាន​បរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ​២០២៥ ចុះត្រជាក់៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm