ឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារព្រំដែនអាកាសយានដ្នានអន្តរជាតិពោធិ៍ចិនតុង បានប្រាប់BTVឲ្យដឹង នៅថ្ងៃទី១៩ ខែតុលានេះថា ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសជាបណ្តើរៗឡើងវិញ ទៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសមានការកែសម្រួលលើរបបធ្វើចត្តាឡីស័ករបស់អ្នកដំណើរចូលកម្ពុជា ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងមានការកើនឡើងចំនួនអ្នកដំណើរក្នុងមួយថ្ងៃចំនួនជិត៣០០នាក់ ខណ:មុនមានការសម្រួលលើរបបធ្វើចត្តាឡីស័កនេះក្នុងមួយថ្ងៃជាមធ្យមមានអ្នកដំណើរចូលកម្ពុជាចំនួនប្រមាណ២០០នាក់តែប៉ុណ្ណោះ។






